ហូឡង់៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្ងៃទី ០៣ តុលាម្សិលមិញនេះថា ដើម្បីអោយអ្នកទេសចរណ៍ មានការប្លែកអារម្មណ៍ ក៏ដូចជាអាចទទួលបានការងូតទឹកកំសាន្ដនៅកណ្ដាលទន្លេបាននោះ ក្រុមហ៊ុន Automobileមួយ របស់ប្រទេសហូឡង់ បានផលិតអាង ឬចានក្លាំ (Tub) ធំល្មមមួយ ដែលអាងនោះ អាចបណ្ដែតខ្លួនលើទឹក បានយ៉ាងសុវត្ថិភាព។

width=457

តាមការអោយដឹងពីក្រុមហ៊ុនផលិតអាងបណ្ដែតទឹកនេះ បានអោយដឹងថា អាងនេះគឺមានទំហំខុសៗគ្នា ពោលគឺ ១១០សង់ទីម៉ែត្រ ២៤០សង់ទីម៉ែត្រ និង ៣៨០សង់ទីម៉ែត្រ។ អាងនេះទៀតសោត គឺអាចផ្ទុកអ្នកកំសាន្ដបានរហូតដល់ ៨នាក់ឯណ្ណោះ។

width=457

width=457

 

អ្វីដែលអស្ចារ្យសម្រាប់អាងបណ្ដែតទឹកនេះគឺថា អាងនេះអាចផ្ទុកទឹកបានចំណុះដល់ទៅ២,០០០លីតឯណ្ណោះ។ ពិសេសជាងនេះទៅទៀត គឺអាងនេះ ត្រូវបានផលិតឡើងដោយមានបំពង់ផ្សែង និងម៉ាស៊ីនលេខអូតូសម្រាប់បង្កើតទឹកក្ដៅបាន ដែលទឹកក្ដៅនោះគឺមានកម្រិត ៣៨អង្សា ដែលវាអាចផ្ដល់ភាពងាយស្រួលដល់ភ្ងៀវកំសាន្ដក្នុងការឆ្ពុង៕

ដោយ៖ នារីប្រភព៖ dailymail