មនុស្សយើងករកើតក្នុងផ្ទៃម្ដាយអាចមានបញ្ហានៃការបង្កកំណើតរូបរាងខុសធម្មតាទៅតាមអការៈដែលអ្នកម្ដាយបានបន្សល់ទុកនៅពេលពរពោះ ហើយវាជារឿងកម្រមួយដែលម្ដាយមានកូនកើតមើលមានបេះដូងនៅក្រៅខ្លួននោះ តែខាងក្រោមនេះគឺជារឿងហេតុ ៣ ដែលជារឿងពិត។

១. Audrina Cardenas កើតមកមានបេះដូងនៅក្រៅខ្លួន

ទារិការរូបនេះបានកើតក្នុងមន្ទីរពេទ្យមួយនៃទីក្រុង Houston រដ្ឋតិចសាស សហរដ្ឋអាមេរិកដែលនាងបានប្រសូតកាលពីឆ្នាំទៅមិញនេះទេ ហើយនាងមានបេះដូងមួយចំហៀងហៀរចេញមកក្រៅដើមទ្រូងដែលបណ្ដាលឱ្យក្រុមគ្រូពេទ្យ និងក្រុមគ្រួសាររបស់នាងមានការតក់ស្លុតជាខ្លាំង។ ក្រោយពេលចំណាយពេលជាង ១៦ ម៉ោងក្នុងការវះកាត់រួចមកនោះនាងមានសំណាងអាចរស់រានមានជីវិតបន្តទៅទៀត ហើយមកដល់ពេលនេះនាងមានសុខភាពល្អជាធម្មតា។/

/២. Ryan

កុមាររូបនេះរស់នៅ Pennsylvania សហរដ្ឋអាមេរិក ហើយគេកើតមកគឺមានបេះដូងដុះចេញមកក្រៅមួយចំហៀងដែលធ្វើឱ្យសសៃអាកទែរបស់គេត្រូវបានកាត់ផ្ដាច់ចេញពីបេះដូងហើយបេះដូងរបស់គេរស់តែមួយចំហៀងប៉ុណ្ណោះ ក្រោយមកការវះកាត់បានសម្រេចគេក៏អាចរស់រានមានជីវិតបានហើយមានសុខភាពល្អទៀតផង។/

/៣. Hoang Vinh

បុរសម្នាក់នេះរស់នៅខែត្រ Henan ប្រទេសចិនដែលគាត់ក៏មានបញ្ហាមិនខុសពីក្មេងៗខាងលើប៉ុន្មាននោះទេ គាត់ក្រោយប្រសូតគេសង្កេតឃើញថាមានដុំអ្វីមួយដែលលៀនចេញមកពីដើមទ្រូងរបស់គាត់ ឪពុកម្ដាយរបស់គេបានយកគេទៅមន្ទីរពេទ្យហើយទើបបានដឹងថានោះគឺជាបេះដូង ដោយសារតែបច្ចេកវិទ្យាមិនទាន់សម័យ គេមិនអាចធ្វើការវះកាត់តែផ្ដេសផ្ដាសបាននោះទេហើយគេបានរស់នៅមកដល់អាយុជាង ២០ ឆ្នាំទាំងបេះដូងនៅខាងក្រៅ៕

/

ដោយ៖ ផានិតប្រភពពី៖ K14