មណ្ឌលគីរី ៖ សត្វដំរីមួយក្បាលបានបាត់បងជីវីតនៅក្នុងខេត្តមណ្ឌលគីរី កាលពីម្សិលមិញ បន្ទាប់ពីម្ចាស់របស់វាមិនបានអោយចំណីដល់ទៅជិត ១ ខែ សម្រាប់ជាការដាក់ទោស ដោយសារតែដំរីនេះបានបំផ្លាញរបស់របបរបស់អ្នកភូមិ ។ 

លោក ខុន ឌីយុន នាយកអង្គការអភិរក្សសត្វដំរីក្នុងស្រុកបានថ្លែងថា សត្វដំរីនេះមានឈ្មោះថា Beong Kok ហើយវារស់នៅជាមួយម្ចាស់របស់ខ្លួន នៅក្នុងទីក្រុង សែន មនោរម្យ ក្នុងភូមិ Putang ។ 

/

នាយកអង្គការអភិរក្សសត្វដំរីបានបន្ថែមទៀតថា កាលពីខែមុន សត្វដំរីនេះបានចូលទៅក្នុងភូមិហើយបំផ្លាញរបស់របប ប៉ុន្តែគ្មានអ្នករងរបួស ឬមនុស្សស្លាប់នោះទេ ។ 

/

ប្រភពដដែលបន្តទៀតថា សត្វដំរីអាយុកាល ៣៥ ឆ្នាំមួយក្បាលនេះ ត្រូវប្រើសម្លេងកំភ្លើងបាញ់ទុកជាការគំរាម ភ្លាមៗនោះគ្រាន់តែលឺសំលេងកំភ្លើងក៏ធ្វើឲ្យដំរីនៅស្ងៀម ។ បន្ទាប់ពីនោះ ម្ចាស់វាក៏បានចាប់វាទុកនៅផ្ទះ ដោយមិនបានវាសុីអ្វីទាំងអស់ ដើម្បីទុកជាការដាក់ទោស ក្នុងការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes