ជីអង្កាមមានប្រសិទ្ធភាពរក្សាខ្យល់ដកដង្ហើមរបស់លោកអ្នក ឱ្យត្រជាក់ស្រស់ថ្លាបានយូរ ដោយសាររុក្ខជាតិប្រភេទនេះ សម្បូរទៅដោយគុណប្រយោជន៍យ៉ាងច្រើន ។ វាមិនត្រឹមតែធ្វើឱ្យក្លិនមាត់របស់អ្នកប្រហើរស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្ដែលោកអ្នក ក៏អាចដាក់វាក្នុងរបបអាហារប្រចាំថ្ងៃដោយលាយជាមួយភេសជ្ជៈ ឬទឹកក្រឡុកជាច្រើនប្រភេទផងដែរ ។ តាមអ្នកជំនាញផ្នែករបបអាហារ អ្នកស្រី Arushi វាមានហេតុផលសំខាន់ៗ ៥ យ៉ាង ដែលលោកអ្នក គួរទទួលទានជីអង្កាម៖

១. សម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម៖ អុកស៊ីដកម្ម មានប្រសិទ្ធភាពបញ្ចេញ ឬកាត់បន្ថយរ៉ាឌីកាល់សេរី ចេញពីកោសិការាងកាយ និងបន្ថយការខូចកោសិកា ដែលបណ្ដាលមកពី ដំណើររលាយជាមួយអុកស៊ីហ្សែន(oxidation) ។ មិនតែប៉ុណ្ណោះ វាជួយពន្យារមិនឱ្យស្បែកឆាប់ចាស់ជ្រីវជ្រួញ ។ អុកស៊ីដកម្ម គឺជាសារធាតុ ដែលអាចការពារកោសិការបស់អ្នកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ដែលសារធាតុនេះ អាចជំរុញឱ្យកើតជំងឺ ។  រ៉ាឌីកាល់សេរី គឺជាម៉ូលេគុល ដែលផលិតចេញ នៅពេលដែលរាងកាយរបស់យើង រំលាយអាហារ ឬនៅពេលដែលអ្នកស្រូបផ្សែងបារី ឬវិទ្យុសកម្ម ។ ការដាក់បញ្ចូលជីអង្កាមទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក មិនត្រឹមតែជួយអ្នកកាត់បន្ថយការរលាកប៉ុណ្ណោះទេ ថែមទាំងជួយឱ្យស្បែកព្យាបាលខ្លួនវាបែបធម្មជាតិទៀតផង ។

/

២. ជំនួយដល់ការរំលាយអាហារ៖ ជាតិម៉ុងតុល ដែលជាប្រេងសកម្ម នៅក្នុងជីអង្កាម មានផ្ទុកនូវថ្នាំសម្លាប់មេរោគ និងគុណសម្បត្ដិប្រឆាំងនឹងបាក់តេរី ដែលជំនួយដល់ការព្យាបាលបញ្ហារំលាយអាហារ បង្អន់ការឈឺក្រពះ និងអាការៈរាគ ។​ ដូច្នេះជីអង្កាម អាចជួយដល់ការរំលាយអាហារប្រកបដោយប្រសិទ្ធភាព និងជួយគ្រប់គ្រងដំណើរការរំលាយអាហារ ។ អ្នកគួរដាក់បញ្ចូលរុក្ខឱសថប្រភេទនេះ ចូលទៅក្នុងរបបអាហាររបស់អ្នក ដើម្បីឱ្យសុខភាពសរីរាង្គរំលាយអាហាររបស់អ្នក កាន់តែល្អប្រសើរ ។

/

៣. កាត់បន្ថយការកើតមុន៖ ដោយសារតែបរិមាណអុកស៊ីដកម្មខ្ពស់របស់វា ទើបធ្វើឱ្យជីអង្កាម ត្រូវបានគេចាត់ទុកថា មានគុណប្រយោជន៍ច្រើនសម្រាប់ស្បែករបស់អ្នក ។ វាមានប្រសិទ្ធភាពបន្ថយការកើតមុន ពន្យារមិនឱ្យស្បែកឆាប់ចាស់ជ្រីវជ្រួញ ។ អ្នកគួរដាក់បញ្ចូលជីអង្កាម ក្នុងរបបអាហាររបស់អ្នកតាមរបៀបល្អៗ ដោយដាក់លាយជាមួយនឹងអាហារដូចជាបាយឆា ឬញាំភ្លាជាដើម ។

/

៤. ធ្វើឱ្យខ្យល់ដកដង្ហើមស្រស់ថ្លា៖ គ្រឿងផ្សំក្នុងអាហារមួយចំនួន អាចបន្សល់រសជាតិមិនល្អ ឬធុំក្លិនមាត់់ ។ វាជាការប៉ះពាល់សាមញ្ញបំផុត នៃការទទួលទានអាហារ ដែលដាក់គ្រឿងផ្សំឈួលខ្លាំងដូចជា ខ្ទឹមបារាំង ខ្ទឹមស ខ្លាញ់ត្រីជាដើម។ល។ ជីអង្កាម អាចមានប្រសិទ្ធភាពយ៉ាងអស្ចារ្យ ក្នុងការកម្ចាត់បង់នូវក្លិនមាត់មិនល្អ និងល្អសម្រាប់អនាម័យមាត់ធ្មេញផងដែរ ។ អ្នកអាចញ៉ាំស្លឹកជីអង្កាម ពីរបីសន្លឹកដើម្បីព្យាបាលក្លិនមាត់មិនល្អភ្លាមៗផងដែរ ។  វានឹងធ្វើឱ្យក្លិនមានប្រហើរស្រស់ថ្លា និងធ្វើឱ្យអ្នក មានអារម្មណ៍ត្រជាក់ស្រួល ។ ​

/

៥. ព្យាបាលក្អក និងគ្រុនរងារ៖ ស្លឹកជីអង្កាម មានក្លិនឈួលខ្លាំង ដែលអាចជួយអ្នកឱ្យធូរស្រាលពីអាការៈក្អក និងគ្រុនរងារ ។ វាជួយបើកចំហរន្ធច្រមុះ និងផ្លូវដង្ហើម ដើម្បីឱ្យអ្នកដកដង្ហើមបានស្រួល មិនតឹងច្រមុះ ។ វាជួយកាត់បន្ថយស្លេស ប្រសិនបើអ្នក មានអាការៈក្អកស្លេស ។ វាមានផ្ទុកគុណសម្បត្ដិប្រឆាំងនឹងការរលាក និងបាក់តេរី ដែលជួយឱ្យអ្នកធូរស្បើយពីការរលាក ដែលបណ្ដាលមកពីក្អក ។

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ onlymyhealth