កំសាន្ត ៖ ខ្សែភាពយន្តរឿង “Godzilla: King of the Monsters” នឹងមកដល់រោងភាពយន្តនាថ្ងៃទី៣១ ខែឧសភានេះ ដែលក៏ជាការត្រលប់មកវិញនៃស្តេច Titan កាលពីឆ្នាំ 2014 ផងដែរ។ ទស្សនិកជនជាច្រើន ជាពិសេសប្រិយមិត្តដែលទន្ទឹងរង់ចាំនៃការចាក់បញ្ចាំងរបស់ខ្សែភាពយន្តនេះនឹងបានឃើញនូវការប្រយុទ្ធដ៏ខ្លាំងក្លារវាង Godzilla និង Titans ជាច្រើនដែលខ្លះជាស្ដេចនៃ Titans ទៀតផងដែលមានដូចជា Ghidorah, Rodan, Mothra, និងសត្វ Titan ផ្សេងទៀត។

/

ខ្សែភាពយន្ត “Godzilla: King of the Monsters” នេះនឹងប្រព្រឹត្តិឡើងនៅក្នុងបច្ចុប្បន្នកាលដែលពិភពលោកកំពុងតែមានភាពវក់វរយ៉ាងខ្លាំងនៅការរកឃើញនូវ Titans ជាច្រើននៅជុំវិញពិភពលោក។ Monarch ដែលជាអង្គការស្រាវជ្រាវសំងាត់បានខិតខំធ្វើការស្រាវជ្រាវពីមូលហេតុដែល Titans ទាំងអស់នេះលិចឡើងនៅលើភពផែនដី ដែលយូរនឹងឆាប់ពួគអ្នកវិទ្យាសាស្រ្តទាំងនេះបានយល់ដឹងថាមនុស្សអាចនឹងក្លាយជាសត្វចិញ្ចឹមរបស់កំពូល Titans ទាំងនេះ។

/

នៅពេលដែលមានការភ្ញាក់ឡើងពី Ghidorah, Rodan, និង Mothra កំពូល Titans នេះចាប់ផ្តើមបំផ្លាញមនុស្សលោកជាបណ្តើរៗ ចង់ដឹងថាតើនៅទីបំផុត Godzilla នៅខាងមួយណា? មនុស្ស ឬក៏ Titan ទាំងនោះ? កុំភ្លេចទៅទស្សនាខ្សែភាពយន្ត “Godzilla: King of the Monsters” នៅរោងភាពយន្តនាថ្ងៃទី៣១ ខែឧសភានេះទាំងអស់គ្នា ហើយក៏កុំភ្លេចទស្សនាខ្សែភាពយន្តល្បីប្រចាំឆ្នាំដ៏ព្រឺព្រួចនេះ អោយបានគ្រប់បទពិសោធន៍ដូចជា 3D ATMOS IMAX។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited