វៀតណាម ៖ បើទោះបីជាគូស្នេហ៍ភេទដូចគ្នាមួយគូបានទទួលនូវបដិសេធពីក្រុមគ្រួសារ និងសង្គមនោះ ប៉ុន្តែស្រីស្អាតទាំងពីរដួងនេះ នៅតែជំនះរហូតទាល់តែបានរៀបការជាមួយគ្នា ។
នាង Tyna និងនាង Truc ត្រូវបានគេស្គាល់ថា ជាជនជាតិរៀតណាម ហើយបានរៀបការជាមួយគ្នាយ៉ាងអាធកអាធម កាលពីថ្ងៃទី ២១ ខែមេសា កន្លងទៅនេះ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ដើមឡើយគូស្នេហ៍កើតឆ្នាំ ១៩៩៤ ទាំងពីរដួងនេះ បានបើកចំហរស្នេហារបស់ពួកគេជាសាធារណៈ ប៉ុន្តែត្រូវក្រុមគ្រួសារទាំងសងខាងមិនពេញចិត្តយ៉ាងខ្លាំង ។ នៅក្នុងនោះផងដែរ ម្តាយរបស់ Truc បានណែនាំឲ្យស្គាល់ជាមួយបុរសជនជាតិម្នាក់ ហើយរំពឹងថា អោយនាងរៀបការជាមួយបុរសម្នាក់នោះ ព្រមទាំងទៅតាមស្វាមី និងបំភ្លេចរឿងរ៉ាវចាស់ៗចោលអោយអស់ ។ ចំនែកឯគ្រួសាររបស់ Tyna វិញ ក៏ហាមឃាតកូនស្រីជាមួយការស្រលាញ់ភេទដូចគ្នានេះដែរ ។ ក្រោយមកឪពុកម្តាយទាំងសងខាងរបស់ នាង Tyna និងនាង Truc បានស្វែងយល់ថា កូនៗរបស់ពួកគេពិតជាស្រលាញ់ភេទដូចគ្នា ដោយមិនអាចបដិសេធបាន ហើយគ្រួសារទាំងពីរសម្រេចចិត្តរៀបការអោយទាំងពីរ និងចង់ឃើញ Tyna និង Truc រស់នៅជាមួយគ្នាដោយមានសុភមង្គល ។
ជាការពិតណាស់ ស្នេហាបង្ខំមិនបាននោះទេ ព្រោះយើងមិនអាចបង្ខំនរណាម្នាក់ ដើម្បីអោយទៅស្រលាញ់ម្នាក់ផ្សេងទៀតបានទេ ប្រសិនបើពួកគេគ្មានចិត្តឲ្យគ្នានោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ tiin