ភ្នំពេញ ៖ ការអភិវឌ្ឍ និងការឌីស្សាញដ៏មានភាពលេចធ្លោនឹងត្រូវបានទទួលស្គាល់ក្នុងពិធីលៀងសាយភោជន៍ប្រចាំឆ្នាំលើកទីបីនៅរាជធានីភ្នំពេញ ។
- ជើងខ្លាំងកាលពីឆ្នាំមុន បុរីប៉េង ហួត គ្រុប បានជាប់ឈ្មោះ 16 ដង ដែលច្រើនជាងអ្នកអភិវឌ្ឍន៍ដទៃទៀត ការទទួលស្គាល់សម្រាប់អគារប្រើប្រាស់ចម្រុះសម្រាប់រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ស្ថាបត្យករវ័យក្មេងត្រូវប្រកាសឈ្មោះនៅក្នុង Cambodia’s Real Estate Personality of the Year ។
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2018
គណៈកម្មការវាយតម្លៃឯករាជ្យនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru បាននិយាយ ដោយបង្ហាញអំពីឈ្មោះអ្នកជាប់ក្នុងបញ្ជីជម្រើសដំបូងសម្រាប់កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru តំណាងដោយ ក្រុមហ៊ុន KHI ។
ពានរង្វាន់មានទាំងអស់ជាង 20 ប្រភេទ មានលក្ខណៈពិសេសផ្សេងៗគ្នា រួមមានបញ្ជីបេក្ខជនឆ្នើមផងដែរ។ បុរី ប៉េង ហួត គ្រុប ជាអ្នកដែលបានឈ្នះពីរលើករួចមកហើយនូវពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ហើយឆ្នាំនេះ ទទួលបាន 16 កន្លែងនៅក្នុងបញ្ជីជម្រើសដំបូង ដែលមានចំនួនច្រើនជាងអ្នកអភិវឌ្ឍន៍ផ្សេងទៀត។ អ្នកអភិវឌ្ឍន៍ Greater Euro Ville ក្នុងគម្រោងប្រើប្រាស់ចម្រុះទទួលបាន 5 រង្វាន់សម្រាប់ការអភិវឌ្ឍន៍ និង 10 រង្វាន់ក្នុងប្រភេទឌីស្សាញ បូកនឹងការស្ងើចសរសើរពិសេសសម្រាប់គំនិតផ្ដួចផ្ដើមអំពីទំនួលខុសត្រូវសង្គម។
លំដាប់ទីពីរគឺក្រុមហ៊ុន LIXIN Construction ដែលបានសាងសង់អគារប្រើប្រាស់ចម្រុះឈ្មោះ CEO KT Pacific នៅក្នុងខណ្ឌ 7 មករា រាជធានីភ្នំពេញ។ គម្រោងដែលមានការសហការគ្នារវាង KT Pacific Group និង LIXIN Group មានបំណងក្លាយជាអគារស្នាក់នៅ និងពាណិជ្ជកម្ម ដ៏ឆ្នើមមួយនៅក្នុងរាជធានីភ្នំពេញ។
ជាមួយនឹងការទទួលបានរង្វាន់ចំនួន 6 ក្រុមហ៊ុន Parkway Investment Co., Ltd. បានជាប់លំដាប់ថ្នាក់លេខបី។ ជាប្រភេទអគារការិយាល័យទំនើបផង និងជាខុនដូក្នុងតម្លៃសមរម្យផង គម្រោង Parkway ស្ថិតនៅក្នុងខណ្ឌទួលគោក ក្រុមហ៊ុនប្រើស្ថាបត្យកម្មកម្ពុជារួមផ្សំជាមួយភាពទំនើបនៅក្នុងការអភិវឌ្ឍន៍។
ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះមួយទៀតដែលជាប់ក្នុងបញ្ជីគឺ KHCN Investment and Development Co., Ltd., ដែលមានរង្វាន់បី The Seagate Suite នៅក្រុងព្រះសីហនុ នៅក្រោយមជ្ឈមណ្ឌលភ្នំពេញដែលទទួលរង្វាន់ជាច្រើនកាលពីឆ្នាំមុន ទទួលបានរង្វាន់បួននៅឆ្នាំ 2018 ។
វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងមានភាពសកម្មយ៉ាងខ្លាំង ដោយឃើញថា មានការកើនឡើង 22% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការវិនិយោគលើវិស័យសំណង់កាលពីឆ្នាំមុនៗ ធ្វើឲ្យតម្លៃដីកើនឡើង ហើយប្រែក្លាយភ្នំពេញពីរាជធានីអគារទាប ទៅជាមជ្ឈមណ្ឌលអគារខ្ពស់។
“ឧស្សាហកម្មអចលនទ្រព្យពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។ កាលពីឆ្នាំថ្មីៗនេះ ភ្នំពេញបានវិវឌ្ឍយ៉ាងឆាប់រហ័ស ទាក់ទាញអ្នកវិនិយោគធំៗមកពីជុំវិញតំបន់ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា និងក្នុងវិស័យសំណង់។ នៅដំណាច់ឆ្នាំ 2017 ប្រទេសចិនបានក្លាយជាអ្នកវិនិយោគធំជាងគេបង្អស់ បន្ទាប់មកគឺកូរ៉េ ជប៉ុន សិង្ហបុរី ថៃ ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអឺរ៉ុបផ្សេងទៀត”។ នេះបើតាមមតិរបស់លោក សន ស៊ាប ស្ថាបនិក និងនាយកក្រុមហ៊ុន Key Real Estate Co., Ltd. ដែលជាសមាជិកម្នាក់របស់គណៈកម្មការវាយតម្លៃ។
លោកបានមានប្រសាសន៍ថា ក្រៅពីអគារខ្ពស់ៗ អចលនទ្រព្យដីធ្លី កាន់តែមានប្រជាប្រិយភាពចំពោះអ្នកទិញ ហើយមានការផ្គត់ផ្គង់ច្រើន និងតម្រូវការខ្ពស់។ លោកបន្ថែមថា “ក្រៅពីនេះ ឧស្សាហកម្មទាំងមូលក៏បានបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជាផងដែរ”។
លោក សន ស៊ាប ត្រូវបានចូលរួមជាគណៈកម្មការដោយ៖ Simon Griffiths (នាយកក្រុមហ៊ុន Urban Assets Solutions), David Littlejohn (ប្រធានផ្នែកលក់និងទីផ្សាររបស់ Comin Khmere), Michel Cassagnes (នាយក Archetype Cambodia), Sok Siphana (ដៃគូគ្រប់គ្រង SokSiphana&associates); Ross Wheble, MA, MRICS (នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), Thida Ann (នាយក CBRE Cambodia), និង Grace Rachny Fong (នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia)។
លោក Terry Blackburn ជាស្ថាបនិក និងជានាយកគ្រប់គ្រង PropertyGuru Asia Property Awards បានថ្លែងថា៖ “ចៅក្រមប្រចាំកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards បានកត់សម្គាល់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកអភិវឌ្ឍន៍កម្ពុជាក្នុងការកែលម្អពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងផ្នែកប្រើប្រាស់ចម្រុះ ដែលកាន់តែមានប្រជាប្រិយភាពក្នុងចំណោមអ្នកវិនិយោគ និងអ្នកប្រើប្រាស់។ កម្ពុជាផ្ដល់នូវសក្តានុពលភាពជាច្រើន ហើយយើងមានមោទនភាពចំពោះអ្នកអភិវឌ្ឍន៍ក្នុងស្រុកដែលបានសម្រេចស្នាដៃពីរឆ្នាំកន្លងមកនេះ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ ហើយយើងទទួលស្គាល់នូវការរួមចំណែករបស់ពួកគេក្នុងវិស័យនេះផងដែរ។”
ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីរជម្រើសដំបូងនឹងត្រូវបានប្រកាសឈ្មោះសម្រាប់អ្នកឈ្នះពានរង្វាន់នៅក្នុងពិធីលៀងសាយភោជន៍ នាល្ងាចថ្ងៃសុក្រទី 16 ខែមីនា ឆ្នាំ 2018 នៅបន្ទប់ ballroom នៃសណ្ឋាគារ Sofitel Phnom Penh Phokeethra ។ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យនេះនឹងមានភ្ញៀវជាង 300 នាក់ ចូលរួមជាកិត្តិយសរួមមានស្ថាបត្យករវ័យក្មេងដ៏មានឈ្មោះល្បីល្បាញមួយរូបគឺ លោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិក នាយកឌីស្សាញ និងស្ថាបត្យករចម្បងរបស់ក្រុមហ៊ុន Re-Edge Architecture + Design ។ លោកត្រូវបានជ្រើសរើសដោយនិពន្ធនាយកទស្សនាវដ្ដី PropertyGuru Property Report សម្រាប់កិច្ចប្រឹងប្រែងរបស់លោកក្នុងការលើកកម្ពស់ស្ថានភាពស្ថាបត្យកម្ម និងអ្នកឌីស្សាញកម្ពុជានៅលើឆាកអន្តរជាតិ។
អ្នកដែលឈ្នះនូវប្រភេទពានរង្វាន់ល្អជាងគេបំផុត នឹងត្រូវបានចូលរួមប្រកួតក្នុងកម្មវិធី PropertyGuru Asia Property Awards លើកទី8 ដែលជាវគ្គផ្តាច់ព្រាត់ ប្រព្រឹត្តទៅជាលើកដំបូងនៅប្រទេសថៃ។ កម្មវិធីនេះជាព្រឹត្តិការណ៍រួមគ្នា ដែលមានរយៈពេលពីរថ្ងៃសម្រាប់ PropertyGuru Asia Real Estate Summit នៅសណ្ឋាគារ The Athenee, ទីក្រុងបាងកង ថ្ងៃទី 8-9 ខែវិច្ឆិកា ឆ្នាំ 2018 ។
កម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ2018 ត្រូវបានឧបត្ថម្ភគាំទ្រដោយអ្នកឧបត្ថម្ភធំគឺក្រុមហ៊ុន KHI; សហការឧបត្ថម្ភដោយ Panasonic និង ក្រុមហ៊ុន Jotun ដៃគូផ្លូវការក្រុមហ៊ុន Realestate.com.kh ដៃគូសប្បុរសធម៌អង្គការ CARE អន្តរជាតិ ដៃគូផ្សព្វផ្សាយ Southeast Asia GLOBE, Khmer Times, Construction & Property Magazine, B2B Cambodia, BizKhmer, និង PropertyGuru Property Report ការគាំទ្រពីសមាគមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និង សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងអ្នកគ្រប់គ្រងផ្លូវការ BDO ដែលដឹកនាំក្នុងប្រទេសកម្ពុជា ដោយលោក Lim Seng Siew ជានាយករង លោក Sok Sochetra ជាជំនួយការប្រធានគ្រប់គ្រង និង លោក Norng Kiman ជាជំនួយការជាន់ខ្ពស់។
ខាងក្រោមនេះជាឈ្មោះអ្នកជាប់ក្នុងបញ្ជីជម្រើសដំបូងសម្រាប់កម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ2018 ៖
ពានរង្វាន់ផ្នែកអភិវឌ្ឍន៍
អ្នកអភិវឌ្ឍន៍ល្អបំផុត
- អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែមីនា ឆ្នាំ 2018
ការទទួលស្គាល់ផ្នែកទំនួលខុសត្រូវសង្គម
- Borey Peng Huoth Group
- Creed Asia (Cambodia) Co., Ltd. និង Triple Gem Assets Co., Ltd.
ការទទួលស្គាល់ពិសេសក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
- Creed Asia (Cambodia) Co., Ltd. និង Triple Gem Assets Co., Ltd.
ពានរង្វាន់ផ្នែកអភិវឌ្ឍន៍ (លំនៅដ្ឋាន)
ការអភិវឌ្ឍន៍ខុនដូលំដាប់ខ្ពស់ល្អបំផុត (ភ្នំពេញ)
- CEO KT Pacific ដោយ ក្រុមហ៊ុន LIXIN Construction
- One Park ដោយ GRED – Graticity Real Estate Development Co., Ltd
ការអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យល្អបំផុត (ភ្នំពេញ)
- Star Polaris 23 ដោយ Borey Peng Huoth Group
- The Parkway ដោយ Parkway Investments Co., Ltd.
ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ)
- ARATA Garden Residences ដោយ Creed Group
- Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
- Star Platinum Euro Ville ដោយ Borey Peng Huoth Group
- Star Platinum Rosato ដោយ Borey Peng Huoth Group
ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ព្រះសីហនុ)
- The Seagate Suite ដោយ KHCN Investment and Development Co., Ltd.
ពានរង្វាន់ផ្នែកអភិវឌ្ឍន៍ (ពាណិជ្ជកម្ម)
ការអភិវឌ្ឍន៍ការិយាល័យល្អបំផុត
- CEO KT Pacific ដោយ LIXIN Construction
- The Parkway ដោយ Parkway Investments Co., Ltd.
ការអភិវឌ្ឍន៍លក់រាយល្អបំផុត
- Eden Garden ដោយ Phnom Penh City Center
- Euro Park ដោយ Borey Peng Huoth Group
- The Seagate Suite ដោយ KHCN Investment and Development Co., Ltd.
ការអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត
- CEO KT Pacific ដោយ LIXIN Construction
- Greater Euro Ville ដោយ Borey Peng Huoth Group
- The Parkway ដោយ Parkway Investments Co., Ltd.
- The Seagate Suite ដោយ KHCN Investment and Development Co., Ltd.
សេវាកម្មអាផាតឺមែនល្អបំផុត
- CEO KT Pacific ដោយ LIXIN Construction
- Mansion51 Hotel & Apartment ដោយ Mansion51 Hotel & Apartment
- Tronum ដោយ Tronum Home Co., Ltd.
ពានរង្វាន់សម្រាប់ការឌីស្សាញ
ស្ថាបត្យកម្មឌីស្សាញខុនដូល្អបំផុត
- CEO KT Pacific ដោយ LIXIN Construction
- Star Polaris 23 ដោយ Borey Peng Huoth Group
- The Parkway ដោយ Parkway Investments Co., Ltd.
ការឌីស្សាញផ្នែកខាងក្នុងខុនដូល្អបំផុត
- CEO KT Pacific ដោយ LIXIN Construction
- Star Polaris 23 ដោយ Borey Peng Huoth Group
ស្ថាបត្យកម្មឌីស្សាញលំនៅដ្ឋានល្អបំផុត
- ARATA Garden Residences ដោយ Creed Group
- Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
- Star Platinum Euro Ville ដោយ Borey Peng Huoth Group
- Star Platinum Rosato ដោយ Borey Peng Huoth Group
ការឌីស្សាញផ្នែកខាងក្នុងលំនៅដ្ឋានល្អបំផុត
- Star Platinum Euro Ville ដោយ Borey Peng Huoth Group
- Star Platinum Rosato ដោយ Borey Peng Huoth Group
ស្ថាបត្យកម្មឌីស្សាញលក់រាយល្អបំផុត
- Eden Garden ដោយ Phnom Penh City Center
- NORO Mall ដោយ NI Development Co., Ltd.
- The Heritage Walk ដោយ Metro Lifestyle Development Co., Ltd.
ការឌីស្សាញផ្នែកខាងក្នុងលក់រាយល្អបំផុត
- NORO Mall ដោយ NI Development Co., Ltd.
ស្ថាបត្យកម្មឌីស្សាញការិយាល័យល្អបំផុត
- Chief Tower ដោយ JS Property International Co Ltd.
- The Parkway ដោយ Parkway Investments Co., Ltd.
ការឌីស្សាញផ្នែកខាងក្នុងអាផាតឺមែនល្អបំផុត
- Mansion51 Hotel & Apartment ដោយ Mansion51 Hotel & Apartment
- Tronum ដោយ Tronum Home Co., Ltd.
ស្ថាបត្យកម្មឌីស្សាញទេសភាពផ្ទះល្អបំផុត
- ARATA Garden Residences ដោយ Creed Group
- Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
- Star Platinum Euro Ville ដោយ Borey Peng Huoth Group
- Star Platinum Rosato ដោយ Borey Peng Huoth Group
ស្ថាបត្យកម្មឌីស្សាញទេសភាពលក់រាយល្អបំផុត
- Eden Garden ដោយ Phnom Penh City Center
- Euro Park ដោយ Borey Peng Huoth Group
- NORO Mall ដោយ NI Development Co., Ltd.
ស្ថាបត្យកម្មឌីស្សាញទេសភាពប្រើប្រាស់ចម្រុះល្អបំផុត
- CEO KT Pacific ដោយ LIXIN Construction
- Greater Euro Ville ដោយ Borey Peng Huoth Group
- One Park ដោយ GRED – Graticity Real Estate Development Co., Ltd
- The Parkway ដោយ Parkway Investments Co., Ltd.
ពានរង្វាន់ពិសេស
ការអភិវឌ្ឍន៍ឌីស្សាញសាកលល្អបំផុត
- Eden Garden ដោយ Phnom Penh City Center
ការទទួលស្គាល់ពិសេសពីអង្គការ CARE សម្រាប់ការអនុវត្តសំណង់វិជ្ជមាន
- អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែមីនា ឆ្នាំ 2018
ការទទួលស្គាល់ពិសេសសម្រាប់សំណង់សាធារណៈ
- អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែមីនា ឆ្នាំ 2018
ជម្រើសនៃការបោះពុម្ពផ្សាយ
Cambodia Real Estate Personality of the Year
- លោកហ៊ុន ចាន់សាន ស្ថាបនិក នាយកឌីស្សាញ និងស្ថាបត្យករចម្បង Re-Edge Architecture + Design
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ AsiaPropertyAwards.com/cambodia-property-awards/
កំណត់សម្គាល់សម្រាប់និពន្ធនាយក៖ ការប្រើប្រាស់នូវឡូហ្គោរបស់ PropertyGuru Cambodia Property Awards សម្រាប់តែអត្ថបទនេះប៉ុណ្ណោះ។
សម្រាប់ពត៌មានបន្ថែមឬ កិច្ចសម្ភាស សូមទំនាក់ទំនងមកកាន់ ៖
សម្រាប់សារព័ត៌មាន៖
Richard Allan Aquino
Corporate Communications Manager
Tel: +66 92 954 4154
Email: allan@propertyguru.com
ដៃគូរផ្សព្វផ្សាយ៖
Tanattha Saengmorakot
Media Relations Executive
Tel: +66 98 251 5224
Email: tanattha@propertyguru.com
ផ្នែកទីផ្សារ និងអាជ្ញាបណ្ណ
Emma Gray
Events Marketing Manager
Tel: +66 87 086 2782
Email: emma@propertyguru.com
ផ្នែកលក់ និងសំបុត្រ៖
Piradee Wirojwattanakul (Por)
Solutions Executive, Cambodia & Myanmar
Tel: +66 85 162 3416
Email: piradee@propertyguru.com
|
|
អំពី PropertyGuru Cambodia Property Awards៖
ការវិលត្រឡប់មកសារជាថ្មីនៃពិធីលៀងសាយភោជន៍លើកទីបី ដែលប្រព្រឹត្តទៅនៅថ្ងៃទី 16 ខែមីនា ឆ្នាំ 2018 ។ កម្មវិធី PropertyGuru Cambodia Property Awards គឺជាផ្នែកមួយនៃកម្មវិធី PropertyGuru Asia Property Awards ប្រចាំតំបន់ បង្កើតឡើងនៅឆ្នាំ 2005។ ជាមួយនឹងប្រព័ន្ធផ្ដល់ពានរង្វាន់ដែលគ្រប់គ្រងដោយ BDO ជាក្រុមហ៊ុនសវនកម្ម និងគណនេយ្យធំបំផុតលំដាប់ទីប្រាំក្នុងពិភពលោក។ PropertyGuru Cambodia Property Awards គឺជាព្រឹត្តិការណ៍ធំបំផុតសម្រាប់វិស័យអចលនទ្រព្យសម្រាប់ការផ្ដល់ពានរង្វាន់នៅក្នុងប្រទេសកម្ពុជា និងមានការចូលរូមរួមពីអ្នកអភិវឌ្ឍន៍ គម្រោង និងឌីស្សាញធំៗជាច្រើន។
អំពីកម្មវិធី PropertyGuru Asia Property Awards៖
កម្មវិធី PropertyGuru Asia Property Awards ដែលជាកម្មវិធីដ៏ធំបំផុតនៅក្នុងតំបន់ និងជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតមួយ ត្រូវបានទទួលស្គាល់ថាជាសញ្ញាសម្គាល់ដ៏ធំសម្រាប់ឧត្តមភាពក្នុងវិស័យនេះនៅអាស៊ី។ ដោយមានអ្នកជំនាញក្នុងការវិនិច្ឆ័យឯករាជ្យក្នុងវិស័យនេះ និងអ្នកគ្រប់គ្រងដែលទទួលបានការទុកចិត្ត កម្មវិធីផ្ដល់ ពានរង្វាន់នេះ មានកេរ្តិ៍ឈ្មោះគ្មានអ្នកប្រៀបប្រដូចបានចំពោះ ភាពជឿជាក់ ត្រឹមត្រូវ និងតម្លាភាព។
កម្មវិធីនេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃក្នុងឆ្នាំ 2005 ដើម្បីទទួលស្គាល់អចលនទ្រព្យល្អបំផុតក្នុងតំបន់ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ ផ្តល់រង្វាន់ និងអបអរនូវសមិទ្ធផលកម្រិតខ្ពស់បំផុតរបស់អ្នកអភិវឌ្ឍនិងការអភិវឌ្ឍន៍នៅថ្នាក់ជាតិនិងថ្នាក់តំបន់។ កម្មវិធីផ្ដល់ពានរង្វាន់នេះគឺជាព្រឹត្តិការណ៍សំខាន់ក្នុងប្រតិទិនឧស្សា-ហកម្មអចលនទ្រព្យ ហើយមានការចូលរួមដោយអ្នកសម្រេចចិត្តសំខាន់ៗ ពាណិជ្ជករ និងអ្នកសារព័ត៌មាន។ ជារៀងរាល់ឆ្នាំ ពានរង្វាន់នេះគ្របដណ្ដប់លើទីផ្សារសំខាន់ៗចំនួន 17 នៅទ្វីបអាស៊ី តាមរយៈពិធីលៀងសាយភោជន៍ក្នុងប្រទេស ដោយដោយទទួលស្វាគមន៍ភ្ញៀវជាន់ខ្ពស់ចំនួន 600 រូប នៅក្នុងព្រឹត្តិការណ៍នីមួយៗ ដើម្បីទទួលស្គាល់ឧត្តមភាពនៅក្នុងវិស័យអចលនទ្រព្យ ដែលឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រនៅចុងឆ្នាំ។
នៅក្នុងឆ្នាំ 2018 ពានរង្វាន់អចលនទ្រព្យអាស៊ីបានប្រារព្ធខួបលើកទី 13 របស់ខ្លួន ហើយបានប្រារព្ធពិធីលៀងសាយភោជន៍ក្នុងចំនួន 12 នៅក្នុងបណ្តាប្រទេសចំនួន 11 ប្រទេសដូចជា៖ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ស្រីលង្ការ ជប៉ុន ម៉ុងហ្គោលី មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី។ គម្រោងពានរង្វាន់នេះក៏ត្រូវបានពង្រីកទៅកាន់ ហុងកុង ម៉ាកាវ កូរ៉េខាងត្បូង និងអូស្រ្តាលីផងដែរ។
អ្នកឈ្នះការប្រកួតក្នុងស្រុកពីទីផ្សារទាំង17 នេះនឹងមកចូលរួមប្រកួតប្រជែងគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រសម្រាប់ការប្រកួតយកពានរង្វាន់ក្នុងតំបន់។ ម្ចាស់ពានរង្វាន់ក្នុងតំបន់នឹងត្រូវបានកាសឈ្មោះនៅក្នុងការប្រឡងវគ្គផ្ដាច់ព្រ័ត្រលើកទី 8 នៃកម្មវិធីប្រគល់ពានរង្វាន់ PropertyGuru Asia Property Awards ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នាថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2018 ដែលនឹងប្រព្រឹត្តទៅព្រមគ្នាក្នុងការប្រជុំកំពូលនៃ PropertyGuru Asia Real Estate ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ AsiaPropertyAwards.com
អំពី PropertyGuru Group៖
ក្រុមហ៊ុន PropertyGuru Group គឺជាក្រុមហ៊ុនអចលនទ្រព្យអនឡាញដ៏សំខាន់បំផុតនៅអាស៊ី ត្រូវបានបោះឆ្នោតដោយអ្នកប្រើប្រាស់នៅឆ្នាំ 2016 ជា ម៉ាកមានឥទ្ធិពលបំផុតរបស់អាស៊ីសម្រាប់ការស្វែងរកអចលនទ្រព្យតាមអ៊ីនធឺណិត PropertyGuru ជួយមនុស្សជាង 16 លាននាក់ក្នុងការស្វែងរកផ្ទះក្តីសុបិន្តរបស់ពួកគេរៀងរាល់ខែ។ គ្រប់ពេលវេលាទាំងអស់ អ្នកស្វែងរកអចលនទ្រព្យអាចស្វែងរកផ្ទះជាង 2 លានផ្ទះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនថាជាផ្ទះថ្មី ឬផ្ទះលក់វិញ ឬផ្ទះជួលក៏ដោយ។
មានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី PropertyGuru.com.sg ត្រូវបានដាក់បង្ហាញក្នុងឆ្នាំ 2007 ដោយសហគ្រិនពីររូប។ ពួកគេមានចក្ខុវិស័យដើម្បីសម្រួលដំណើរស្វែងរកអចលនទ្រព្យហើយជួយដល់អ្នកជួល អ្នកទិញ អ្នកលក់ និងអ្នកវិនិយោគក្នុងការធ្វើការសម្រេចចិត្តដ៏ជឿជាក់និងមានភាពឆាប់រហ័ស។
សព្វថ្ងៃនេះក្រុមហ៊ុននេះបានរីកចម្រើនពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកំណើនខ្ពស់។ ក្រៅពីដំណើរការបណ្តាញអចលនទ្រព្យចំណាត់ថ្នាក់លេខ 1 និងកម្មវិធីទូរស័ព្ទដែលទទួលបានពានរង្វាន់ ក្រុមហ៊ុនក៏គ្រប់គ្រងផងដែរនូវការផ្តល់អចលនទ្រព្យឈានមុខគេក្នុងវិស័យឧស្សាហកម្មដូចជាការបោះពុម្ពផ្សាយ ព្រឹត្តិការណ៍ពានរង្វាន់ និងវេទិការគម្រោងទីផ្សារបច្ចេកវិទ្យានៅទូទាំងប្រទេសចំនួនប្រាំបីនៅអាស៊ី ៕
សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.propertyguru.com
ដោយ ៖ គន្ធា