អ្នកបង្កើត និងជានាយកប្រតិបត្តិការ Facebook  លោក Mark Zuckerberg ទើបបានធ្វើការចែករំលែក នូវរូបភាពថ្មីបំផុត ស្តីពីកូនស្រីបណ្តូលចិត្តអាយុ ២ខែរបស់ខ្លួន។ នាងតូចស្លៀកនូវឈុតហែលទឹកឆ្នូត សបៃតងដ៏គួរឲ្យស្រឡាញ់ ជាមួួយនឹងផ្កាកូលាបមួយពណ៌ក្រហម ដែលបានដេរជាប់នឹងអាវ ផ្នែកខាង លើទ្រូង។ បើសិនជាយើងចាប់អារម្មណ៍បន្តិច នោះយើងនឹងឃើញថា សក់របស់នាងតូចហាក់ដូចជា រាងវែងជាងពីមុនបន្តិច បើប្រៀបនឹងរូបភាពកាលពីមុនដែល Mark បានចែករំលែក។

/

នៅក្នុងរូបភាព​នាងតូចត្រូវបានប្រលែងថ្នមៗ នៅលើផ្ទៃទឹក ដោយបាតដៃទាំងពីររបស់ CEO Facebook នៅទ្រពីក្រោមដងខ្លួនកូនស្រី។ Mark សម្លឹងកូនដោយកែវភ្នែកស្រទន់ ពេញដោយក្តីស្រឡាញ់ ជាមួយ នឹងការសរសេរសារចែករំលែកថា៖ ជាលើកដំបូងនៃការហែលទឹករបស់ Max។ នាងតូចដូចជាចូលចិត្ត ខ្លាំងណាស់។

/

បន្ទាប់ពីធ្វើការចែករំលែកបានបន្តិចនៅលើបណ្តាទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់ Mark Zuckerbergរូបភាពនេះទទួលបានការចុច Like ជិត ១លាន Like និងមានការបញ្ចេញមតិយោបល់ ច្រើនជាង ២១០០០ Comment ផងដែរ។

/

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី Maxima បានចាប់កំណើតមក លោក Zuckerberg បានប្រកាសថា លោក នឹងប្រើប្រាស់ពេលឈប់សម្រាក រយះពេល ២ខែ រួមជាមួយនឹងភរិយា Priscilla Chan ដើម្បីមើលថែ កូនស្រី។ ក្នុងឱកាសនោះផងដែរ នាយកប្រតិបត្តិរបស់ Facebook ក៏បានដាក់ចេញនូវសេចក្តីសម្រេចថ្មី មួយ។ បណ្តាបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន សុទ្ធតែទទួលបានច្បាប់ឈប់សម្រាកចំនួន ៤ខែ (ដោយ នៅទទួលបានប្រាក់បៀវត្សន៍) ដើម្បីនៅមើលថែកូនទើបតែចាប់កំណើត៕

- អានអត្ថបទ៖ មានដឹងទេថា ទូខោអាវរបស់ CEO Facebook មានសភាពដូចម្តេច? ខោអាវប៉ុន្មាន ម៉ូតម៉ាក?

 

ប្រែសម្រួល៖ មង្គលប្រភព៖ Mark Zuckerberg, VE