Mark Zuckerberg បានបង្ហោះរូបថតមួយរបស់ខ្លួន ដើម្បីអប់អរសមាជិកទី ៥០០លាននៅលើបណ្ដាញសង្គម Instagram របស់ខ្លួន ហើយភ្លាមៗនោះ មនុស្សជាច្រើនបាន រកឃើញចំនុចគួរឱ្យចាប់អាម្មណ៍ក្នុងរូបថត។

ក្នុងរូបថត​ Mark Zuckerberg អង្គុយលើកៅអីធ្វើការរបស់ខ្លួន។ លោកបានកាន់ស៊ុមបួនជ្រុងមួយដែលតំណាងឱ្យ Instagram ហើយបានអប់អរសាទរដែលបណ្ដាញសង្គមមួយនេះ មានអ្នកប្រើប្រាស់ឡើងដល់ ៥០០លាននាក់។

/

រូបថតបង្ហាញថា webcam នៅលើកុំព្យូទ័ររបស់ Mark Zuckerberg ត្រូវបានបិទស្កុតការពារ

ប៉ុន្តែ Chris Olson ដែលជាម្ចាស់គណនីមួយនៅលើ Twitter បានពិនិត្យឃើញថា កាមេរ៉ា webcam រន្ធម៉ៃក្រូហ្វូន និងរន្ធដោតកាស​នៅលើ laptop របស់ Mark Zuckerberg ត្រូវបានបិទស្កុតពីលើ។

Mark Zuckerberg មិនទាន់បានចេញមកបកស្រាយអ្វីនោះទេ ប៉ុន្តែ មានយោបល់ខ្លះ លើកឡើងថា មហាសេដ្ឋីរូបនេះ កំពុងតែព្រួយបារម្ភ ខ្លាចកុំព្យូទ័ររបស់ខ្លួន ត្រូវបានគេហែក (hack) ដើម្បីលូចស្ដាប់ និងតាមដានសកម្មភាពរបស់ខ្លួន។

ទំព័រ BI ឱ្យដឹងថា មិនត្រឹមតែ Mark Zuckerberg ប៉ុណ្ណោះទេ តែបុគ្គលល្បីឈ្មោះមួយចំនួន ដូចជា អគ្គនាយក FBI  លោក James Comey ឬ​ Edward Snowden​ ដែលជា អ្នកទម្លាយឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិក ជាដើម ក៏បានបិទស្កុតដើម្បីបាំង webcame នៅលើឧបករណ៍របស់ខ្លួនផងដែរ។ គោលបណងរបស់ទង្វើនេះ ត្រូវបានគេគិតថា គឺដើម្បីជៀសវាងការលួចមើល លួចស្ដាប់ ពីក្រុមហែកឃើរ (hacker)។

ប្រែសម្រួល ៖ បុត្រា