លោកអ្នកប្រាកដជាបានជ្រាបមកហើយថា មានព្រឹត្តិការណ៍ដ៏ធំមួយឈ្មោះថា Digital Cambodia Expo 2019 បានកើតឡើងក្រោមការរៀបចំរបស់ Sabay Digital ដែលព្រឹត្ដិការណ៍នេះ បានប្រារព្ធធ្វើឡើងចំនួន ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥, ១៦ និងថ្ងៃទី ១៧ មីនា ឆ្នាំ ២០១៩ នៅឯទីក្រុងកោះពេជ្រ ។ នៅក្នុងនោះដែរ ក្រុមហ៊ុន MekongNet ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ពេញលេញចាប់តាំងពីឆ្នាំ ២០០៦ រហូតមកនោះ ក៏បានចូលរួមព្រឹត្ដិការណ៍នោះដែរ ។
នៅក្នុងព្រឹត្តិការណ៍ Digital Cambodia Expo 2019 ក្រុមហ៊ុន MekongNet បានរចនាស្តង់ដ៏ស្រស់ស្អាត ដែលអ្នកចូលរួម អាចលេងហ្គេម ឆ្លើយសំនួរយករង្វាន់ មិនតែប៉ុណ្ណោះ មេគង្គណិតផ្តល់ជូននូវកាដូមានតម្លៃ និងស្រស់ស្អាតរាប់ពាន់កាដូ ហើយអ្នកចូលរួម អាចទទួលទានភេសជ្ជៈ និងកាហ្វេដោយឥតគិតថ្លៃ ព្រមទាំងការប្រកួតប្រជែងជាច្រើនទៀត ដែលបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយផងដែរ ។
បន្ទាប់ពីព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះកន្លងផុតទៅ យើងទទួលបាននូវអ្នកចូលទស្សនាស្ដង់របស់យើង និងចុះឈ្មោះជាមួយយើងប្រមាណជាង ១៣០០ នាក់ឯណោះ ។ ទទ្ទឹមនឹងនេះដែរ ក្រុមហ៊ុន MekongNet ក៏មានគម្រោងចូលរួមព្រឹត្តិការណ៍មួយនេះ នៅឆ្នាំក្រោយៗផងដែរ ។ កុំភ្លេចចូលរួមទស្សនាជាមួយក្រុមហ៊ុន MekongNet ទាំងអស់គ្នា ដើម្បីមានឱកាសទទួលបាននូវភាពសប្បាយរីករាយ កាដូដ៏ស្រស់ស្អាត ក៏ដូចជារង្វាន់ជាច្រើនទៀត ។
សូមទំនាក់ទំនងមកមេគង្គណិតឥឡូវនេះ ដើម្បីទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿន ដោយប្រើខ្សែកាបអុបទិកសម្រាប់លំនៅឋាន និងការិយាល័យរបស់លោកអ្នក។
ដោយ ៖ គន្ធា