Hybrid Cloud គឺជាសេវារួមបញ្ចូលគ្នា ដែលប្រើប្រាស់ទាំងសេវា Private Cloud និង Public Cloud ដើម្បីអនុវត្តមុខងារខុសគ្នា នៅក្នុងអង្គភាពតែមួយ។ សេវា Cloud Computing ទាំងអស់គួរតែផ្តល់នូវប្រសិទ្ធភាពជាក់លាក់មួយ ទៅតាមកម្រិតប្រើប្រាស់ផ្សេងៗគ្នា ប៉ុន្តែសេវា Public Cloud ទំនងជា ចំណាយមានប្រសិទ្ធភាព និងប្រែប្រួល Capacity តាមតម្រូវការជាងសេវា Private Cloud ។ ដូច្នេះ អង្គភាព អាចបង្កើនប្រសិទ្ធភាពរបស់ខ្លួន ដោយជួលសេវា Public Cloud សម្រាប់ប្រតិបត្តិការ ដែលមិនទាមទារសុវត្ថិភាពដ៏តឹងតែង ដោយពឹងពាក់ទៅលើសេវា Private Cloud តែនៅកន្លែងណា ដែលពួកគេត្រូវការចាំបាច់ប៉ុណ្ណោះ និងធានាថា Platforms របស់ខ្លួនទាំងអស់ ត្រូវបានរួមបញ្ចូលគ្នាយ៉ាងរលូនល្អ។

/

គំរូសេវា Hybrid Cloud អាចត្រូវបានអនុវត្ត តាមវិធីមួយចំនួនដូចខាងក្រោមនេះ៖ • ក្រុមហ៊ុនផ្ដល់សេវា Cloud ផ្សេងគ្នា រួមសហការគ្នាផ្ដល់ទាំងសេវា Private Cloud និង Public Cloud ដើម្បីបង្កើតបានជាសេវារួមបញ្ចូលគ្នាមួយ។ • ក្រុមហ៊ុនផ្ដល់សេវា Cloud លក្ខណៈបុគ្គល ផ្តល់ជូននូវកញ្ចប់សេវា Hybrid Cloud ពេញលេញ។ •អង្គភាព ដែលគ្រប់គ្រងសេវា Private Cloud ដោយខ្លួនឯង ត្រូវចុះឈ្មោះប្រើសេវា Public Cloud ដែលបន្ទាប់មក សេវាទាំងពីរនេះ រួមបញ្ចូលគ្នា ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។

 នៅក្នុងការអនុវត្តជាក់ស្ដែង សហគ្រាស អាចប្រើប្រតិបត្ដិការលើសេវា hybrid cloud hosting ដើម្បី Host គេហទំព័រពាណិជ្ជកម្មអនឡាញរបស់ខ្លួន នៅក្នុង Private Cloud ជាកន្លែង ដែលវា មានសុវត្ថិភាព និងប្រែប្រួល Capacity ទៅតាមតម្រូវការ ប៉ុន្តែគេហទំព័រលក់ដូររបស់ពួកគេ Host នៅក្នុង Public Cloud ជាកន្លែងដែលចំណាយតិចទទួលបានផលច្រើន និងមិនសូវមានកង្វល់លើបញ្ហាសន្តិសុខ។  ជម្រើសម្យ៉ាងទៀត ការផ្ដល់ឱ្យសេវា IaaS (Infrastructure as a Service) អាចប្រើប្រកបនឹងគំរូសេវា Hybrid Cloud  និងផ្តល់ឱ្យអាជីវកម្មហិរញ្ញវត្ថុ នូវ Storage សម្រាប់ផ្ទុកទិន្នន័យរបស់អតិថិជន នៅក្នុង Private Cloud ប៉ុន្តែបន្ទាប់មកអនុញ្ញាតឱ្យមានការសហការគ្នា លើការប្រមូលឯកសារ Project Planning  នៅក្នុង Public Cloud ជាកន្លែង ដែលសេវានេះ អាចត្រូវបានចូលដំណើរការដោយ Users ជាច្រើនពីទីតាំងងាយស្រួលណាមួយ។

/

ការតំឡើងសេវា Hybrid Cloud  ដូចជា Hybrid Hosting នេះ អាចផ្តល់ជូន Users  របស់ខ្លួននូវលក្ខណៈពិសេសដូចខាងក្រោមនេះ៖

ប្រែប្រួល Capacity តាមតម្រូវការ៖ ស្របពេល ដែលសេវា Private Cloud ផ្តល់នូវកម្រិតជាក់លាក់នៃការប្រែប្រួល Capacity ដោយអាស្រ័យលើការតំឡើងរបស់ខ្លួននោះ សេវាកម្ម Public Cloud នឹងផ្តល់ជូននូវការប្រែប្រួល Capacity ជាមួយនឹងព្រំដែនតិចជាង ដោយសារតែធនធានត្រូវបានទាញចេញ ពីហេដ្ឋារចនាសម្ព័ន្ធ Cloud ដ៏ធំ។ តាមរយៈការផ្ទេរមុខងារមិនរសើបច្រើន ទៅលើ Public Cloud នោះ វាអនុញ្ញាតឱ្យអង្គភាពទទួលបានប្រយោជន៍ ពីការប្រែប្រួល Capacity តាមតម្រូវការរបស់សេវា Public Cloud ខណៈដែលកាត់បន្ថយតម្រូវការ នៅលើសេវា Private Cloud។

ចំណាយតិចទទួលបានផលច្រើន៖ ជាថ្មីម្តងទៀត សេវា Public Cloud ទំនងជាផ្តល់ជូននូវទំហំចំណាយតិច និងទទួលបានផលច្រើន និងមានប្រសិទ្ធភាពចំណាយជាងសេវា Private Cloud។ ហេតុនេះ Hybrid Cloud អនុញ្ញាតឱ្យអង្គភាពចូលដំណើរការនូវការសន្សំទាំងនេះសម្រាប់មុខងារអាជីវកម្មជាច្រើន តាមតែអាចធ្វើទៅបាន ខណៈដែលនៅតែរក្សាប្រតិបត្ដិការរសើបឱ្យមានសុវត្ថិភាព។

សន្តិសុខ៖ ធាតុ Private Cloud របស់ម៉ូដែល Hybrid Cloud មិនត្រឹមតែផ្តល់សន្តិសុខ នៅកន្លែងដែលវាត្រូវការសម្រាប់ប្រតិបត្ដិការរសើបប៉ុណ្ណោះទេ ប៉ុន្តែវាអាចបំពេញតម្រូវការបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងទិន្នន័យ និង Storage នៅកន្លែង ដែលវាអាចអនុវត្តបាន។

មានភាពបត់បែន៖ លទ្ធភាពប្រើការបាននៃ ធនធានប្រកបដោយសុវត្ថិភាពទាំងពីរ និងធនធានសាធារណៈ ដែលមានប្រសិទ្ធិភាពក្នុងការចំណាយ អាចផ្តល់ឱ្យអង្គភាពនូវឱកាសច្រើនដើម្បីស្វែងរកមធ្យោបាយប្រតិបត្តិការផ្សេងៗគ្នា។

សូមទំនាក់ទំនងមកមេគង្គណិតឥឡូវនេះ ដើម្បីទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿន ដោយប្រើខ្សែកាបអុបទិកសម្រាប់លំនៅឋាន និងការិយាល័យរបស់លោកអ្នក។

/

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ៖ 023 22 66 22│093 22 25 00

គេហទំព័រ៖ www.mekongnet.com.kh

/

អត្ថបទ៖ សារ៉ាត