នៅក្នុងសប្តាហ៍នេះ​ ក្រុមហ៊ុន SAMSUNG បាន​បើកបង្ហាញនូវ ទូរស័ព្ទម៉ូដែល បត់ដូចសៀវភៅ Galaxy Fold ដែលនឹងបង្ហាញខ្លួនក្នុងទីផ្សារនៅពេលខាងមុខ តែបើក្រឡេកទៅមើល ក្រុមហ៊ុន HUAWEI វិញ ក៏បានត្រៀមខ្លួន បញ្ចេញនូវទូរស័ព្ទ ម៉ូដែលបត់បាន ដូចច្នោះដែរ គឺនូវក្នុង ព្រឹត្តការណ៍ MWC ខាងមុខនេះឯង។

 

រូបភាព នៃការកំពុងតំឡើង ផ្ទាំងផ្សព្វផ្សាយ ធំៗ ដែលបង្ហាញយ៉ាងច្បាស់ នូវ ទូរស័ព្ទ ម៉ូដែលបត់បានដូចសៀវភៅ រួមជាមួយ អក្សរ HUAWEI MATE X ​ដែលបានផុសក្នុងបណ្តាញសង្គម Twitter @gimme2pm។

វាពិតជាគួរអោយចាប់អារម្ភណ៍ ដែល HUAWEI ក៏ប្រកួតប្រជែងទៅលើប្រភេទ ទូរស័ព្ទ ម៉ូដែលបត់បាន នោះដែរ។ យើងរង់ចាំមើលថា តើ HUAWEI MATE X មានអ្វីប្លែកខ្លះទៅ? អាចជា camera ល្អដាច់គេ រឺ យ៉ាងណា យើងចាំមើលទាំងអស់គ្នា នូវ ថ្ងៃ អាទិត្យ ២៤ កុម្ភៈ នេះ៕

 /

ប្រភពពី៖ GSMarena