កាលពីចុងសប្ដាហ៍មុននេះនៅទីក្រុង Somerset ប្រទេសអង់គ្លេស មានយុទ្ធនាការមួយបានធ្វើឡើងដើម្បីជួយសង្គ្រោះសត្វសេះតូចមួយប៉ុណ្ណោះប៉ុន្តែវាជាការសង្គ្រោះមួយដែលបង្ហាញពីការខិតខំធ្វើការងារស្រុះគ្នារបស់ក្រុមអ្នកពន្លត់អគ្គីភ័យ។អ្នកស្រី Grace Hilliar de Alvaro ជាម្ចាស់សេះតូចឈ្មោះ Nova នេះបានបាត់កូនសេះអាយុ ៥ឆ្នាំរបស់ខ្លួនដែលបង្កឱ្យអ្នកស្រីបារម្ភជាខ្លាំង ហើយគាត់បានទូរសព្ទហៅក្រុមអ្នកជួយសង្គ្រោះបន្ទាប់មកនោះក្រុមអ្នកជួយសង្គ្រោះបានចាត់អ្នកពន្លត់អគ្គីភ័យចំនួន ៣៥ នាក់ដើម្បីមកជួយរកមើលសេះតូចមួយនេះ។វាជាការធ្វើការដ៏សម្បើមមួយរបស់ក្រុមអ្នកពន្លត់អគ្គីភ័យ ដែលបានស្វះស្វែងក្នុងការជួយរុករកសេះតូចមួយនេះ ហើយគេបានរកឃើញវាធ្លាក់ចូលទៅក្នុងរណ្ដៅមួយធំ ដែលមិនអាចឡើងមកវិញបានដោយខ្លួនឯង។ក្រោយការស្វះស្វែងជួយសង្គ្រោះអស់រយៈពេលជាង ៥ ម៉ោងទើបគេអាចទាញសេះនេះចេញពីរណ្ដៅនោះចេញមកបាន។ លោកស្រីម្ចាស់សេះពិតជាមានភាពសប្បាយរីយរាយខ្លាំងណាស់នៅពេលដែលឃើញសត្វចិញ្ចឹមរបស់ខ្លួនមិនមានបញ្ហា ហើយនេះគឺពិតជាបង្ហាញថាក្រុមអ្នកជួយសង្គ្រោះស្រុកគេពិតជាមានស្តងដារការងារពិតប្រាកដមែន មិនរួញរានោះទេ៕

/

/

/

ដោយ៖ ផានិតប្រភពពី៖ Dailymail