យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ ដែលបានបង្ហាញ កាលពីពេលថ្មីៗនេះថា នៅតំបន់ប៉ូលខាងជើង គឺជាតំបន់មួយ ដែលមានដុំទឹកកកដ៏ក្រាស់ ដែលមិនអាចគណនាបាន ហើយវានឹងក្លាយទៅជាទឹកសមុទ្រ ដែលអាចអោយនាវា តូចធំធ្វើដំណើរបានយ៉ាងងាយស្រួល។

លោក Laurence Smith សាស្រ្ដាចារ្យ នៃសាកលវិទ្យាល័យ California រដ្ឋ Los Angelesបានអោយដឹងថា ដោយសារតែបំរ៉ែបំរួលអាកាសធាតុ មានការប្រែប្រួលខ្លាំងពេក ទើបតំបន់ដែលមាន ដុំទឹកកកដ៏ក្រាស់នេះ នឹងអាចរលាយ ហើយក្លាយទៅជាទឹក ជាក់ជាមិនខាន។

លោកបានបញ្ចាក់ដែរថា បើសិនជាការលាយដូចការសន្និដ្ឋានមែន នោះមហាសមុទ្រធំៗចំនួនពីរ គឺប៉ាស៊ីភិច និងអង់តាក់ទិច នឹងក្លាយទៅតបន់ ដែលមានផ្លូវទឹកតែមួយ។
ជាមួយគ្នាផងដែរ លោកសាស្រ្ដាចារ្យ Smith បានបន្ថែមថា ការរលាយទឹកកក នឹងអាចមានផលលំបាកច្រើន ដែលជាកត្ដាប៉ះពាល់យ៉ាងន់ធ្ងរដល់ មនុស្ស និងសត្វដែលរស់នៅលើផែនដីយើងនោះ៕
ដោយ៖ នារីប្រភព៖ research