ព័ត៌មានអន្តរជាតិ ៖    យោងតាមការដកស្រង់អត្ថបទសារព័ត៌មាន  ពីគេហទំព័របរទេសxinhuanet ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានមុននេះ បានគូសបញ្ជាក់អោយដឹងថា  នៅឯប្រទេសហូឡង់ឯណោះវិញ  សាកសពបាឡែនយក្ស  ត្រូវបានគេប្រទះឃើញថាបានដេកស្លាប់ នៅឯឆ្នេរសមុទ្រប្រទេសនេះ។

width=436

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ ខែកញ្ញាកន្លងទៅនេះ សាកសពបាឡែនយក្សដែលមានប្រវែងដល់ទៅជាង ៦ ម៉ែត្រ​   ត្រូវបានប្រទះថាបានដេកស្លាប់   នៅឯឆ្នេរសមុទ្យមួយកន្លែង ពោលគឺនៅឯឆ្នេរសមុទ្រ Gravenzande ប្រទេសហូឡង់។

width=434

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មានថា  បានរកឃើញបាឡែនយក្ស     ដេកស្លាប់ហើយនោះ  ក្រុមមនុស្សមួយចំនួន  បានផ្អើលនាំគ្នាទៅមើលយ៉ាងច្រើនកុះករ។ ដោយឡែក មកទល់នឹងខណៈនេះ មិនទាន់មានប្រភពព័ត៌មានច្បាស់ការណ៍ ណាមួយ   អាចបញ្ជាក់បាន  នៅឡើយនោះទេ  ថាតើមូលហេតុអ្វី  បានជាបាឡែនយក្សមួយក្បាលនេះ ត្រូវងាប់យ៉ាងដូច្នេះ៕

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍មួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- លោក បាន គីមូន ៖ អាហ្សាដ​ តាំងចិត្ត ធ្វើជាជនផ្តាច់ការ- រាប់សិបនាក់ បាត់ខ្លួន ខណៈមានការផ្ទុះឆេះ មន្ទីរពេទ្យរោគចិត្ត មួយកន្លែង- ខណៈនេះ កំពុងផ្ទុះអាវុធ នៅឯស្ថានកុងស៊ុល សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វហ្គានីស្ថាន- ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច

- រកឃើញ ឆ្អឹងអាថ៍កំបាំង មនុស្សបុរាណ មានអាយុកាលជាង ១០០០ ឆ្នាំ នៅក្នុងទន្លេ (មានវីដេអូ)

- ១៣ នាក់ស្លាប់ ខណៈមានការផ្ទុះអាវុធ នៅទីធ្លា មូលដ្ឋានទ័ព ជើងទឹក

ដោយ ៖ ពិសីប្រភព ៖ xinhuanet