លោក Lee Charie បុរសជនជាតិអង់គ្លេសវ័យ ៣២ ឆ្នាំម្នាក់ដែលជាមនុស្ស ជីវិតថ្លៃ នៅតែរសរានមានជីវិតក្រោយពេលដែលលោកបានបាត់បង់ខួរក្បាលនិងលលាដ៌ក្បាលមួយចំហៀងមកនោះ។រឿងហេតុរបស់លោកនោះគឺលោកបានទៅលេងស្រុកថៃហើយបានរអិលធ្លាក់ពីលើរានហាលនៃបន្ទប់សណ្ឋាគារធ្លាក់មកចំក្នុងអាងហែលទឹក ដែលមានកំពស់ជាង ៧ ម៉ែត្រ ហើយលោកត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់។លលាដ៌ក្បាលរបស់លោកបានបែកធ្ងន់ធ្ងរដែលបណ្ដាលឱ្យគេត្រូវធ្វើការវះកាត់យកលលាដ៌ក្បាលដែលបែកចេញអស់មួយចំហៀងក្បាលហើយសូម្បីតែខួក្បាលផ្នែកខាងឆ្វេងរបស់លោកក៏ត្រូវយកចេញផងដែរ។ តែវាជារឿងដែលមិននឹកស្មានដល់មួយដែលលោកនៅតែរសរានមានជីវិត។ខួរក្បាលមួយចំហៀងរបស់លោកដែលត្រូវបានគេយកចេញនោះគឺនៅរស់ និងមានសភាពល្អនៅឡើយហេតុនេះហើយលោកបាននាំយកវាមកអង់គ្លេសវិញដើម្បីសុំឱ្យគ្រូពេទ្យកែឆ្នៃលលាដ៌ដែកដែលអាចផ្ទុកខួរក្បាលរបស់លោកឱ្យបានពេញវិញបាន។ សព្វថ្ងៃនេះលោក Charie គឺមានសុខភាពល្អជាធម្មតាទេ៕

/

/

ដោយ៖ផានិតប្រភពពី៖ K14