យល់ដឹង៖ អំណាចគឺជាអ្វីដែលហៅថា គោលដៅ ដែលយើងម្នាក់ៗត្រូវតាមរក និងចង់បានគ្រប់គ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានអំណាច យើងម្នាក់ៗត្រូវប្រើរយៈពេលយូរ ក៏ដូចជាការខិតខំប្រឹងប្រែង ពុះពារគ្រប់ឧសគ្គដែរ ទើបវាអាចទទួលបានដោយសមប្រកប។ជាការពិតណាស់ អំណាចមិនមែនមានន័យថា អោយតែអ្នកដឹកនាំ ឬអ្នកមាន ជាន់ខ្ពស់ទើបអាចទទូលបាននោះទេ នោះមានន័យថា ទោះអ្នក ជាអ្នក្រ តូចតាច ក៍អាចកសាងអំណាចបានដែរ។ ហើយអំណាចនេះទៀតសោត គឺត្រូវបានបែងចែក ជាពីរប្រភេទដោយខ្លួនយើងផ្ទាល់ផងដែរ។


១ អំណាចនៃលទ្ធភាពដ៍ប៉ិនប្រសប់
អំណាចលទ្ធភាពដ៏ប៉ិនប្រសប់របស់យើង គឺការកើតឡើងបានដោយសារចំនេះដឹង បទពិសោធន៍ និងសមត្តភាពផ្ទាល់ខ្លួន។ លើសពីនេះ អំណាចក៏អាចទទួលបាន តាមរយៈការរៀនសូតស្រាវជ្រាវផងដែរ។ ភាពប៉ិនប្រសប់ ក៏អាចជួយលោកអ្នក អោយទទូលបានជោគជ័យក្នុងកិច្ចការងារផងដែរ។
២ អំណាចទំនាក់ទំនង
ទំនាក់ទំនងតែងតែកើតមានទ្បើង នៅពេលដែលយើងម្នាក់ៗ ចេះបង្កើតភាពមានទំនុកចិត្ដចំពោះគ្នា និងគ្នា។ កាលដែលយើងមានទំនាក់ទំនងល្អ នោះយើងនឹងអាចទទួលបានយោគជ័យកាន់តែងាយស្រួលផងដែរ។ ជាឧទាហរណ៍ បើសិនយើងជាសិស្ស ដែលកុំពុងបន្ដការសិក្សា យើងគប្បីត្រូវតែចេះមានទំនាក់ទំនងល្អ ជាមួយលោកគ្រូ អ្នកគ្រួ ក៏ដូចជាមិត្ដរូមថ្នាក់ទាំងផងដែរ។ កតា្ដបែបនេះ គឺធ្វើអោយយើង កាន់តែទទួលបានជោគជ័យ នៅក្នុងដំណាក់កាលនៃការសិក្សា។
ដោយ៖ សីហាប្រភព៖ urreasech