Werner Freund លោកតាវ័យ ៧៩ ឆ្នាំត្រូវបានគេដាក់រហ័សនាមថាជាបុរសចចកដែលគាត់បានចំណាយពេលជាង ៤០ ឆ្នាំចុងក្រោយនេះជីវិតរបស់គាត់រស់នៅជាមួយសត្វចចករាប់សិបក្បាលក្នុងតំបន់អភិរៈដែលគាត់បានសាងសង់ខ្លួនឯងផ្ទាល់មានឈ្មោះថា Wolfspark Werner Freundនៅឯជាយក្រុង Merzig ខែត្រ Saarland ប្រទេសអាល្លីម៉ង់។លោកតា Werner រស់នៅជាមួយចចកដោយមិនមានការខ្លាចរអារនោះទេ លោកថែមទាំងហ៊ានប្រើប្រាស់មាត់របស់លោកពាំសាច់ដើម្បីបញ្ចុកសត្វដ៏កាចសាហាវមួយនេះទៀតផង។ លោកតាបានបើកតំបន់អភិរៈនេះមកតាំងពីឆ្នាំ ១៩៧២ មកម្ល៉េះដែលមកដល់ពេលនេះតំបន់អភិរៈសត្វឆ្កែចចកនេះមានសត្វចចករាប់សិបក្បាល ដែលមានសរុបជាង ៧០ ពូជ ហើយនាំចូលមកពីទូទាំងពីភពលោក៕





ដោយ៖ ផានិតប្រភពពី៖ K14