យល់ដឹង៖ តាមការអោយដឹងពី ទស្សនៈវិទូជនជាតិបារាំង Feresh Lamay បានថ្លែងថា ទឹកភ្នែកស្រ្ដី គឺជាសម្រស់មួយដ៍ល្អ និងមានភាពទាក់ទាញ ជាងស្នាមញញឹមរបស់ពួកនាងទៅទៀត។ វាជាការពិត បើសិនស្រ្ដីណា មិនចេះបង្ហូរទឹកភ្នែកទេទោះ ស្រ្ដីនោះនឹងបាត់បង់សម្រស់ ក៏ដូចជាការបាត់បង់ ពីការថ្នាក់ថ្នមពីបុរសផងដែរ។

width=459

 ទោះបីជាយ៉ាងណាក៏ដោយ ចូរអ្នកកុំនឹកស្មានថា ស្រ្ដីមានតែស្នាមញញឹម និងទឹកមុខរីករាយស្រស់ថ្លា ដែលអាចធ្វើអោយផ្ទែមុខរបស់ស្រ្ដី លេចចេញនូវសម្រស់ និងការទាក់ទាញ ប៉ុន្តែទឹកភ្នែក ដែលបង្ហូរចេញមក ក៍ជាកត្តាមួយធ្វើអោយសម្រស់ស្រ្ដី លេចធ្លោទ្បើងមួយកម្រិតផងដែរ។

width=457

ដំណក់ទឹកភ្នែក ដែលហូរក្នុងស្ថានភាពផ្សេងៗ នឹងអាចបង្ហាញពីជម្រៅចិត្តនឹងសម្រស់ក៏ដូចជាស្ថានភាពបេះដូងស្ដ្រីផងដែរ។ ពេលសប្បាយរីករាយ រំភើបធ្វើអោយទឹកភ្នែកហូរចេញមក គឺបញ្ចក់ថា ស្រ្ដីនោះជាមនុស្សដែលវ័យឆ្លាត ទាក់ទាញ និងចេះធ្វើអោយគេអាណិត ទៀតផង៕

 

ដោយ៖ រក្សាប្រភព៖​ urstyle