ភ្នំពេញ៖ គេហទំព័រ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស www.grk.com.kh កំពុងទទួលរងនូវការវាយប្រហារពីក្រុម Hacker នៅថ្ងៃទី០៧ មករា ឆ្នាំ ២០១៣ នេះដោយបើកចេញផ្ទាំងខ្មៅ និងមានពាក្យ Hacked ។

លោក ខេង ទីតូ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បាននិយាយថា គេហទំព័រ អាវុធហត្ថលើផ្ទៃប្រទេស កំពុងត្រូវបានក្រុម អ្នកបច្ចេកទេស ជួសជុល និងរៀបចំ បន្ទាប់ពីត្រូវបានគេវាយប្រហារ មួយថ្ងៃ ពីថ្ងៃ កន្លងមកហើយ ។

ពាក់ព័ន្ធនឹងការវាយប្រហារនោះ យើងមិនទាន់ដឹងថា ស្ថិតក្នុងគោលបំណងអ្វីនោះឡើយ គ្រាន់តែដឹងថា កន្លងមកគេហទំព័រជាច្រើន នៅកម្ពុជាត្រូវបានក្រុម Hacker បានវាយប្រហារ ហើយគេហទំព័រ ដើមអម្ពិល ក៏ត្រូវបានគេធ្លាប់ Hack ផងដែរ តែត្រូវបានដោះស្រាយ ដោយក្រុមជំនាញ និងក្រុមការងារ របស់ក្រសួងទូរគមនាគមន៍ ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល