ថ្មីៗនេះ កំហុសផ្នែកការពារសុវត្ថិភាពដ៏ធំមួយ ត្រូវបានរកឃើញនៅលើកម្មវិធីរុករកគេហទំព័រ Firefox នៅពេលអ្នកប្រើប្រាស់ចុចចាំផ្ទាំងឃោសនាជាភាសារុស្ស៊ី។ ប្រការដែលគួរនិយាយនោះគឺ តាមរយៈផ្ទាំងឃោសនានេះ ហែកឃើរ អាចលួចយកហ្វាលរបស់អ្នកប្រើប្រាស់ ហើយផ្ញើទិន្នន័យនោះ ទៅកាន់ម៉ាស៊ីនមេ ដែលដាក់នៅឯអ៊ុយក្រែន។
តាមការស្រាវជ្រាវ អ្នកប្រើប្រាស់ Windows គឺជាជនរងគ្រោះសំខាន់ពីកំហុសបច្ចេកទេសនេះ នៅពេលអ្នកប្រើប្រាស់ស្វែងរកទិន្នន័យផ្ទៃក្នុងនៅលើ Firefox។

ចំណែកនៅលើកម្មវិធីរុករកគេហទំព័រ Lunix ក៏ទទួលផលអាក្រក់ប្រហាក់ប្រហែល។ រីឯអ្នកប្រើប្រាស់កុំព្យូទ័រ Mac ហាក់ដូចមិនទទួលរងការវាយប្រហារនេះ ប៉ុន្តែ ប្រការនេះក៏មិនមានន័យថា អ្នកប្រើប្រព័ន្ធប្រតិបត្តិការ OS X នឹងមិនត្រូវរងផលអាក្រក់ពីកំហុសនេះនោះទេ។
បច្ចុប្បន្ន តំបន់ដែលទទួលរងបញ្ហាខាងលើ កំពុងតែរីករាលដាលទៅលើបណ្ដាជនដែលប្រើភាសារុស្ស៊ី។ ប៉ុន្តែ ការរាលដាលនេះ អាចនឹងបន្តទៅកាន់តំបន់ផ្សេងៗពីនេះ ព្រោះថា ពេលខ្លះ អ្នកប្រើប្រាស់បែរជាចង់ស្វែងយល់អំពីកំហុសឆ្គងផ្នែកសុវត្ថិភាពនេះ។
នៅចំពោះមុខបញ្ហានេះ តំណាងរបស់ Mozilla ផ្ដល់យោបល់ថា មុននឹងមានដំណោះស្រាយល្អបំផុត អ្នកប្រើប្រាស់ឯកជន ត្រូវតែបន្ទាន់សម័យ Firefox ឡើងទៅកំណែ 39.0.3 ថ្មីបំផុត ចំណែកអ្នកជំនួញ គឺត្រូវប្រើកំណែ 38.1.1។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ businessinsider