ស្ទើរតែមិនគួរអោយជឿ ៖ បុរសជនជាតិចិន ដែលសង្ឃឹមថា នឹងបានរៀបការជាមួយនឹងមិត្ត ១០០ ឆ្នាំរបស់ខ្លួននោះ បែរជាទទួលបាននូវការបដិសេធជាសាធារណៈ ពីសំណាក់មិត្តស្រីក្រោយសំណើ សុំរៀបការរបស់លោក ត្រូវនាងបដិសេធ និងព្រលយសម្តីឲ្យដឹងថា ផ្ទះរបស់បង គ្មានបង្គន់ ឬបន្ទប់ ទឹកនោះទេ ។ 

/

គួរបញ្ជាក់ថា ភាពអាម៉ាស់នាពេលនោះ បានកើតមានឡើង ឥតឧបមា ព្រោះថាទន្ទឹមនឹងមនុស្សម្នា ឈរមើលដំណើរសុំរៀបការរបស់លោក តែបែរជាមិត្តស្រី បដិសេធជាមួយនឹង ហេតុផលដ៏មិននឹក ស្មានដល់ទៅវិញ ។ ប្រភពបញ្ជាក់ឲ្យដឹងថា ករណីនេះបានកើតឡើងនៅក្នុងទីក្រុង Nanning ប្រទេសចិន ។ 

តាមរយៈខ្សែអាថ៍វីដេអូ ដែលត្រូវបានបង្ហោះផ្សាយនោះ ត្រង់វិនាទីមួយនោះ នារីជាមិត្តស្រី បាន ស្រែកបដិសេធឡើងឲ្យដឹងថា ផ្ទះគ្រួសារបង គ្មានបន្ទប់ទឹកនោះទេ ហើយគ្មានសូម្បីតែកន្លែងមុជ ទឹក។ បងនៅហ៊ានមកសុំខ្ញុំរៀបការទៀត? បងលេងសើចពេកហើយ ។ ប្រការនេះហើយ បានធ្វើ ឲ្យខ្សែអាថ៍វីដេអូ ទទួលបាននូវការចែករំលែកជាខ្លាំង នៅក្នុងបណ្តាញសង្គម ។ សារព័ត៌មានក្នុង ស្រុក South China Morning Post ធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា បន្ទាប់ពីមិត្តស្រី ស្រែកគំហក បដិសេធទៅនឹងសំណើរៀបការ បុរសជាមិត្តប្រុសក៏បានដើរចេញពីកន្លែងកើតហេតុ ដោយគ្មាន និយាយស្តីអ្វីសូម្បីតែមួយម៉ាត់ ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖​ អាស៊ីវ័ន