តារាបាល់ទាត់ Robert Lewandowski បានតំណាងឱ្យផលិតផលរបស់ Huawei ជាច្រើន នៅបណ្ដាប្រទេសអឺរ៉ុប ហើយបច្ចុប្បន្នក្រុមហ៊ុននេះ បានសម្រេចផ្ដល់កិត្ដិយស ដល់តារាបាល់ទាត់រូបនេះ តាមរយៈមុខនាឡិកាពិសេស ដែលបំពាក់លើនាឡិកា Huawei Watch 3 និង Watch 3 Pro

/

មុខរបស់នាឡិកាដំឡើងមកជាមួយនូវនិមិត្ដសញ្ញា “RL9” ដែលបានក្លាយជាប្រេនផ្ទាល់ខ្លួនរបស់លោក Lewandowski និងមានហត្ថលេខារបស់លោក នៅក្នុងនោះផងដែរ ។

យុទ្ធនាការធ្វើប្រូម៉ូសិន នៅក្នុងប្រទេសរបស់លោក(ប្រទេសប៉ូឡូញ) គឺផ្ដល់ជូនអតិថិជនរហូត ២៥ នាក់ ដែលជាវនាឡិកា Watch 3 ឬ Watch 3 Pro មុនថ្ងៃទី៩ ខែសីហា នឹងទទួលបានឱកាសឈ្នះលិខិតអញ្ជើញឱ្យជួបដោយផ្ទាល់ជាមួយតារាបាល់ទាត់ Lewandowski ។ ទន្ទឹមនឹងនេះ ក៏មានការប្រកួតប្រជែងយករង្វាន់មួយផ្សេងទៀតផងដែរ ដែលផ្ដល់ជូនអាវយឺតចំនួន១០ ជារង្វាន់ដល់អ្នកឈ្នះ  ដោយមានហត្ថលេខារបស់លោក Lewandowski  នៅលើនោះ ។

/

ប្រសិនបើលោកអ្នក ពិតជាពេញចិត្ដចំពោះនាឡិកាឆ្លាតវៃនេះ មែន សូមចូលទស្សនាវីដេអូ ( our Huawei Watch 3 Pro review) ដែលបង្ហាញពីនាឡិកាម៉ាកថ្មីនេះ(ជានាឡិកា ដំណើរការដោយប្រព័ន្ធប្រតិបត្ដិការ HarmonyOS)  ៕

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA