ក្រុមហ៊ុនសាំសុង បានណែនាំនូវ Galaxy Tab S7 FE នៅក្នុងប្រទេសឥណ្ឌា​ កាលពីខែមិថុនា ប៉ុន្ដែបានសម្ពោធចេញលក់តែម៉ូដែល LTE ប្រើក្នុងប្រទេសនេះប៉ុណ្ណោះ ។ បច្ចុប្បន្ន ម៉ូដែល ដែលប្រើវ៉ាយហ្វាយតែមួយមុខ គឺអាចរកទិញបាន នៅក្នុងប្រទេសឥណ្ឌាតាមរយៈគេហទំព័រ Amazon.in ។ ក្រុមហ៊ុននេះចេញតែម៉ូដែល ដែលមាន Specs: អង្គចងចាំ 4GB និងអង្គផ្ទុកទិន្ន័យ 64 GB ប៉ុណ្ណោះ ដែលអាចរកជាវបានក្នុងតម្លៃ ៥៧៥​ ដុល្លារ និងមានជម្រើសពណ៌ ៤ ពណ៌គឺ ពណ៌ផ្កាឈូក ពណ៌ខ្មៅ ពណ៌ប្រាក់ និងពណ៌បៃតង ។ ម៉ូដែលបំពាក់បណ្ដាញ LTE ក៏ផ្ដល់ជូននូវពណ៌ស្រដៀងគ្នានេះដែរ ប៉ុន្ដែមានជម្រើសអង្គចងចាំចំនួនពីរ 4GB/64GB និង 6GB/128GB ដែលអាចរកជាវបានក្នុងតម្លៃ ៦៤៥ ដុល្លារ និង ៧០០ ដុល្លារ ។

/

ម៉ូដែលប្រើបណ្ដាញ LTE និង Wi-Fi ផលិតចេញមកជាមួយនឹង Specs ដូចគ្នា មានន័យថា លោកអ្នកអាចទទួលបានម៉ូដែល ដែលបំពាក់ស៊ីភីយូ Snapdragon 750G SoC ដំណើរការដោយប្រព័ន្ធប្រតិបត្ដិការ Android 11 ទំហំអេក្រង់ 12.4 ដែលមានកម្រិតមើលឃើញរូបភាពច្បាស់ 2,560x1,600-pixel និងមានកម្លាំងថ្ម 10,090 mAh ជាមួយនឹងកម្លាំងសាកថ្ម 45W ។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមហ៊ុនសាំសុងបានភា្ជប់មកជាមួយនូវឆ្នាំងសាក ដែលមានកម្លាំងតែ 15W ប៉ុណ្ណោះ ដូច្នេះលោកអ្នកនឹងត្រូវចំណាយប្រាក់បន្ថែម ប្រសិនបើលោកអ្នកត្រូវការសាកថ្មលឿន(Fast Charging) ។

/

នៅផ្នែកខាងលើ Galaxy Tab S7 FE បំពាក់មកជាមួយនូវ S-Pen និងកាម៉េរ៉ា ២ គ្រាប់គឺ កាម៉េរ៉ាមេទំហំ 8 MP និងកាម៉េរ៉ា Selfies ទំហំ 5MP ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA