ក្រុមហ៊ុន Xiaomi បានគ្រោងនឹងចេញលក់ក្នុងទីផ្សារ នូវទូរទស្សន៍ម៉ូដែលថ្មីស៊េរី Mi TV 6 នៅក្នុងប្រទេសចិន នៅថ្ងៃទី ២៨ ខែមិថុនានេះ ប៉ុន្ដែក្រុមហ៊ុន បានព្រលយនូវអំបូរទូរទស្សន៍ smart TV មួយម៉ាកទៀតឈ្មោះថា Mi TV ES 2022 នៅកាលបរិច្ឆេទតែមួយផងដែរ ។ ម្យ៉ាងទៀត ក្រុមហ៊ុន Xiaomi ពិតជាមានសន្ដានចិត្ដល្អខ្លាំងណាស់ ក្នុងការបង្ហើបព័ត៌មានឱ្យដឹង ។

/

ទូរទស្សន៍ម៉ាកថ្មីសន្លាង Mi TV ES 2022 នឹងដាក់លក់ក្នុងតម្លៃ ៦២០ ដុល្លារអាមេរិក ហើយបើយោងតាមក្រុមហ៊ុន Xiaomi ក្រុមហ៊ុននេះ នឹងផ្ដល់ជូននូវលក្ខណៈសម្បត្ដិល្អពិសេសផ្ដាច់គេ ឱ្យស័ក្ដិសមនឹងតម្លៃ ដែលលក់ជូនអតិថិជន ។ ផ្ទាំងអេក្រង់ អាចប្រើក្នុងការដំឡើង និងបញ្ចុះពន្លឺបានច្រើនកម្រិត និងមានពណ៌ច្បាស់ដិតល្អត្រជាក់ភ្នែក ។

មិនតែប៉ុណ្ណោះ ទូរទស្សន៍ស៊េរី Mi TV ES 2022 ផលិតឡើងឱ្យមានរាងស្ដើងស្អាត និង Frame តូចហាប់ណែនល្អ ដែលធ្វើឱ្យការទស្សនាបានពេញអេក្រង់តែម្ដង ។ ពិសេសជាងនេះទៀត ទូរទស្សន៍នេះ បានភ្ជាប់មកជាមួយនូវប្រព័ន្ធបញ្ជាតាមរយៈសម្លេង ដោយគ្រាន់តែនិយាយ ដោយមិនបាច់ប្រើដៃចុច ។

ទូរទស្សន៍នេះ ត្រូវបាន ផលិតឡើងឱ្យធ្វើការបានយ៉ាងល្អជាមួយនឹងប្រព័ន្ធអេកូរបស់ Xiaomi និងទទួលបានលិខិតអនុញ្ញាតិសម្រាប់ប្រព័ន្ធការពារភ្នែក និងកម្រិតនូវការបញ្ចេញពន្លឺពណ៌ខៀវផងដែរ ។ អតិថិជន អាចរកជាវនូវទំហំណាមួយ ដែលខ្លួនពេញចិត្ដ ដែលមាន 55, 65 និង 75 ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA