Radius 11 អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ជ្រើសរើសនូវវិធីណាមួយ ក្នុងចំណោម ៥របបផ្សេងៗគ្នា រួមមាន ជាលេបថប ជាថេប្លេត សម្រាប់ធ្វើបទបង្ហាញ ។ល។ ពោលគឺវាអាចបត់បែន បានដល់ទៅ ៣៦០ ដេក្រេ។ ឧបករណ៍ថ្មីនេះ នឹងត្រូវបាន ក្រុម​ហ៊ុន Toshiba ដាក់លក់ចាប់ពីថ្ងៃទី ២៦តុលា ក្នុងតម្លៃប្រហែល ៣២៩,៩៩ដុល្លារអាមេរិក។

/

លេបថតនេះ មានអេក្រង់ថាច់ស្គ្រីន 11,6” HD TruBrite បំពាក់កាមេរ៉ា webcam ដែលមានរីសូលូសឹន HD ។ ម៉ាស៊ីននេះ ប្រើប្រាស់ប្រូសេសឺរ Celeron Intel ឬ Intel Pentium អាស្រ័យទៅលើកំណែផ្សេងៗគ្នា។ លេប​ថប Radius 11 ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Windows 8.1 មាន RAM 2GB (អាចដំឡើងដល់ 4GB) គឺអាស្រ័យលើអង្គចងចាំ 32GB SSD ឬមួយ 500GB។

/

បណ្ដាប្រព័ន្ធទំនាក់ទំនងនានា ដូចជា រន្ធ USD 3.0 , រន្ធ USB 2.0 , HDMI និងរន្ធ SD ក៏មាននៅលើ Radius 11 ។ Radius 11 មានទំហំតូចល្មម ដោយមានទម្ងន់ ១,៣គីឡូក្រាម ងាយស្រួលនឹងយកទៅតាមខ្លួន។

/

ចំនុចពិសេសរបស់ Radius 11 នោះគឺប្រូសេសឺរ របស់ម៉ាស៊ីន មិនចាំបាច់ប្រើកង្ហារដើម្បីបក់ឱ្យត្រជាក់នោះទេ ដូច្នេះ នៅពេលដំណើរការ វានឹងមានសម្លេងស្ងាត់ល្អ ប៉ុន្ដែ គេមិនទាន់ដឹងថា វាក្ដៅដែរ ឬអត់ នៅពេលដំណើរការកម្មវិធីធំៗ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Zdnet/Tomshardware