ហាងលក់រាយមួយនៅប្រទេស អាឡឺម៉ង់ ទើបតែចុះផ្សាយឲ្យដឹងនូវតំលៃលក់របស់ Samsung Ativ Q នៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែត្រូវបាន លុបព័ត៌មាននេះចោលវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីចុះផ្សាយបានបន្តិចមក។
តំលៃលក់របស់ Tablet កាត់ Laptop Ativ Q នៅលើគេហទំព័ររបស់ Arlt គឺ 1.599 euro ។ តាមបណ្តាចចាមអារាមបានឲ្យដឹងថា ក្រុមហ៊ុននេះ នឹងអនុញ្ញាតឲ្យអតិថិជនធ្វើការកុម្មង់ទិញមុន និងចាប់ផ្តើមប្រគល់ទំនិញដល់ដៃអតិថិជន នៅខែសីហា ខាងមុខនេះ។

Ativ Q ត្រូវបានមនុស្សជាច្រើននាក់ចាប់អារម្មណ៍ ដោយសារតែសមត្ថភាព Support នូវប្រព័ន្ធប្រតិបត្តិការពីរគឺ Windows 8 និង Android 4.2.2 ក្នុងពេលតែមួយ។ ផលិតផលមានអេក្រង់ទំហំ 13,3 inch កំរិតពន្លឺ 3.200 x 1.800 pixel មានកម្រាស់ 13,9 mm និងទម្ងន់ 1,29 kg។

និយាយពីរូបសណ្ឋាន Hardware វាត្រូវបានបំពាក់នូវ chip Core i5 Haswell ថ្មីបំផុត Hard Drive SSD 128 GB, USB 2.0, 3.0, microHDMI, RJ45 និងរន្ធដោតកាសស្តាប់តន្ត្រីប្រភេទ 3,5 mm៕



ដោយ៖ សិលាប្រភព៖ VE