ព័ត៌មានអន្តរជាតិ ៖ តុលារកូរ៉េខាងត្បូង គូសបញ្ជាក់ឲ្យដឹងថា ខ្លូនបានសម្រេចអនុម័តដឺកាចាប់ឃាត់ ខ្លួនអតីតប្រធានាធិបតី Park Geun-hye ពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទប្រព្រឹត្តិអំពើពុករលួយ ។ 

សេចក្តីសម្រេចពីតុលាការ Seoul Central District Court ភ្លាមៗថ្ងៃសុក្រនេះ បានន័យថា ព្រះរាជ អាជ្ញា មានសិទ្ធក្នុងការចាប់ឃាត់ខ្លួន លោកស្រី Park យកទៅឃុំឃាំង តួយ៉ាង ព្រះរាជអាជ្ញាអាច ចាប់ឃាត់ខ្លួនលោកស្រី Park យកទៅឃុំឃាំង បានដល់ទៅ ២០ ថ្ងៃ មុននឹងមានការចោទប្រកាន់ ជាផ្លូវការ ។ 

/

មេធាវី បានជម្រុញឲ្យមានការចាប់ឃាត់ខ្លួន ក្រោយពីំានការចោទប្រកាន់លោកស្រី ថាបានឃុំឃិត ជាមួយនឹងគូកនរបស់ខ្លួន ក្នុងការទារប្រាក់ពីសាជីវកម្មក្នុងស្រុក ជាថ្នូរនឹងការដោះដូរ ផលចំនេញ នយោបាយ ព្រមទាំងបទល្មើសផ្សេងទៀត ។ គួររំឮកថា តុលាការរដ្ឋធម្មនុញ្ញ The Constitutional Court បានចេញសម្រេចក្នុងការដកតំណែងលោកស្រី Park នាដើមខែ មីនា​ ពោល រយៈពេល ៣ ខែក្រោយ ពីសភា បោះឆ្នោតទម្លាក់តំណែងលោកស្រី ចេញពី តំណែង ប្រធានាធិបតី ចាំផ្ទះ កូរ៉េ ខាងត្បូង ៕

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ