ថ្មីៗនេះ Samsung បានបញ្ចេញលក់ស្រឡាយស្មាតហ្វូន Galaxy Tab A 10.1 2016 ដែលជាថេប្លែតប្រភេទធម្យម មានអេក្រង់ 10.1 inch​ ប្រើប្រូសេសឺរ 8-core, RAM 2 GB អង្គចងចាំក្នុង 16 GB មានរន្ធដោតស៊ីម និងមេម៉ឺរី និងថាមពលថ្ម 7.300 mAh។

/

Tab A 10.1 2016 មានទំហំបន្តបន្ទាប់គឺ 254.2 x 155.3 x 8.2 mm មានទម្ងន់ ៥២៥ក្រាម។ ផ្នែកខាងខ្នងរបស់វា ធ្វើអំពីជ័រ polycarbonate។ ម៉ាស៊ីននេះ មានអេក្រង់ Super PLS ទំហំ 10.1 inch រីសូលូនសឹន 1920 x 1200 pixel។

Tab A 10.1 2016 បំពាក់ប្រូសេសឺរ Exynos 7870 64-bit, RAM 2 GB និងអង្គចងចាំក្នុង 16 GB មា​នរន្ធមេម៉ឺរី ដែលអាចបន្ថែមបានដល់ទៅ 200 GB។ ក្រុមហ៊ុន Samsung បានឱ្យដឹងថា ជាមួយនឹងថ្មដែលមានថាមពល 7.300 mAh ម៉ាស៊ីន Tab A 10.1 2016 នឹងអាចឱ្យអ្នកទស្សនាវីដេអូជាបន្ទាប់រយៈពេល ១២ម៉ោង។​ ចំណែកកាមេរ៉ាក្រោយរបស់វា គឺ 8 MP មានភ្លើង flash LED ខណៈដែលកាមេរ៉ាមុខ ទំហំ 2 MP។

/

Tab A 10.1 2016  ក៏មានរន្ធស៊ីម 4G ដែលមានមុខងារប្រហាក់ប្រហែលនឹងស្មាតហ្វូន ក្រៅពីនេះ វាក៏មានកម្មវិធីភ្ជាប់ WiFi ផងដែរ។ Tab A 10.1 2016 ប្រើប្រព័ន្ធប្រតិបត្តិ Android 6.0 Marshmallow ថ្មីបំផុត។ ថេប្លែតនេះ ត្រូវបានដាក់លក់ក្នុងបណ្ដាប្រទេសមួយចំនួន ក្នុងនោះមានតំបន់អាស៊ានផងដែរ។

ប្រែសម្រួល ៖ បុត្រា