ដូច្នេះគេឃើញថា ស្មាតហ្វូនស៊េរី Galaxy A ឆ្នាំ ២០១៧ របស់ Samsung ៣កំណែ ត្រូវបានបង្ហាញខ្លួនជាផ្លូវការ រួមមាន Galaxy A3 2017, Galaxy A5 2017 និង Galaxy A7 2017។ តម្លៃនិងការបញ្ជាទិញអំពីបណ្ដាស្មាតហ្វូននេះក៏ត្រូវបានបង្ហើបឱ្យដឹង។

/

គេហទំព័រ Sammobile ឱ្យដឹងថា អ្នកប្រើប្រាស់នៅប្រទេសអង់គ្លេស អាចបញ្ជាទិញស្មាតហ្វូនពីរកំណែ គឺ Galaxy A3 2017 និង Galaxy A5 2017 តាមរយៈក្រុមហ៊ុនលក់រាយ MobileFun។

/

អំពីតម្លៃ Galaxy A3 2017 មានតម្លៃ ២៩៩ផោន (ប្រហែល ៣៦៥ដុល្លារអាមេរិក) និង Galaxy A5 2017 មានតម្លៃ ៣៩៩ផោន (ប្រហែល ៤៨៨ដុល្លាអាមេរិក)។

/

ក្រៅពីនេះ MobileFun ក៏កំពុងដាក់លក់គ្រឿង accessories សម្រាប់ Galaxy A3, Galaxy A5 2017 រួមមានទាំង cover S View ផងដែរ។ តាមការសន្និដ្ឋាន នៅអង់គ្លេស គេត្រូវរង់ចាំប្រហែល ២ទៅ៣សប្ដាហ៍ទៀត ទើបផលិតនេះបានមកដល់ដៃអតិថិជន។

គ្រឿងម៉ាស៊ីនរបស់ Galaxy A3 2017 ៖

• អេក្រង់ 4.7 inch, រីសូលូសឹន HD, ប្រភេទ sAMOLED• 8-core Cortex - A53 1.6 GHz • RAM 2 GB• អង្គចងចាំក្នុង 16 GB, មាន microSD• កាមេរ៉ាក្រោយ និងមុខគឺ 13 MP/8MP• ថ្ម 2.350 mAh• ទប់ទល់ជម្រាបទឹកស្ដង់ដា IP68, រន្ធសាកថ្ម USB Type-C• ប្រព័ន្ធប្រតិបត្តិ ៖ Android 6.0.1

គ្រឿងម៉ាស៊ីនរបស់ Galaxy A5 2017 ៖

• អេក្រង់ 5.2 inch, រីសូលូសឹន FullHD ប្រភេទ sAMOLED• 8-core Cortex - A53• RAM 3GB• អង្គចងចាំក្នុង 32 GB មាន microSD• កាមេរ៉ាមុខនិងក្រោយគឺ 16 MP/16 MP• ថ្ម 3.000 mAh • ទប់ទល់ជម្រាបទឹកស្ដង់ដា IP68, USB Type-C• ប្រព័ន្ធប្រតិបត្តិ Android 6.0

ប្រែសម្រួល ៖ តារាប្រភព ៖ Sammobile/TGDD