ក្រុមនាយកប្រតិបត្ដិរបស់ក្រុមហ៊ុន Realme បានបង្ហាញនូវស្មាតហ្វូនម៉ូដែលថ្មី ដែលនឹងត្រូវណែនាំអតិថិជនឱ្យប្រើប្រាស់ នៅថ្ងៃទី ២៥ ខែឧសភាខាងមុខនេះ ហើយទូរសព្ទម៉ូដែលថ្មីនេះ ត្រូវបានគេស្គាល់ឈ្មោះថា Realme X50 Pro Player ។ ទូរសព្ទម៉ូដែលថ្មីនេះ ត្រូវបានគេដាក់ឈ្មោះកូថថា Blade Runner ហើយនឹងក្លាយជាទូរសព្ទល្បឿនខ្លាំង ដោយភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្ដិការគួរឱ្យទាក់ទាញ ។ នេះបើយោងតាមការឱ្យដឹងពីគេហទំព័រ Weibo ដែលលក់ម៉ាកស្មាតហ្វូននេះ ។

/

ទូរសព្ទម៉ូដែលថ្មីម៉ាក Realme X50 Pro Player នេះ មានរាងរៅមើលឃើញស្រដៀងនឹងម៉ូដែល Realme X50 Pro គ្រាន់តែថា ម៉ូដែលថ្មី X50 Pro Player នេះមានពណ៌ប្រផេះ និងទឹកប្រាក់ ។ យើងសង្ឃឹមថា ទូរសព្ទនេះ នឹងក្លាយជាម៉ូដែល ដែលមានសមត្ថភាពខ្លាំងសម្រាប់លេងហ្គេមពីក្រុមហ៊ុនដោយបំពាក់មកជាមួយនូវលក្ខណៈពិសេសនៃ Software ដែលអាចឱ្យអ្នកលេងហ្គេមយ៉ាងសប្បាយ ដោយគ្មានការរំខាន ។

/

ទូរសព្ទម៉ូដែលនេះ ពុំទាន់ត្រូវបានគេបង្ហាញ Specs ជាផ្លូវការនោះទេ ប៉ុន្ដែយើងប្រាកដក្នុងចិត្តថា  ក្រុមហ៊ុន Realme នឹងបំពាក់ដោយ Specs ខ្លាំងៗដើម្បីឱ្យអតិថិជនគាំទ្រ ទទួលបានបទពិសោធន៍លេងហ្គេមអត់ទាក់ ។

 ការដាក់តាំងបង្ហាញនៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុន Realme នឹងណែនាំនូវផលិតផលថ្មីចំនួន ៨ មុខ ។ ក្នុងនោះនឹងមានវត្ដមាន  X50 Pro ស៊េរីថ្មី ទូរទស្សន៍ Realme TV  នាឡិកា Realme កាស TWS និងយ៉ាងហោចទូរសព្ទ Realme X3 ២ ម៉ូដែល ៕

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA