ប្រិយមិត្ដប្រាកដជា ចង់ដឹងថាតើ​ ទូរសព្ទសាំសុងស៊េរីណាខ្លះ ដែលអាច Update ប្រព័ន្ធប្រតិបត្ដិការចុងក្រោយ Android10 ។ ឆ្លើយតប នឹងចម្ងល់នេះ នាពេលថ្មីៗនេះ ប្រភពតាមអនឡាញ បានលាតត្រដាងតារាងមួយយ៉ាងវែងនៃអំបូរទូរសព្ទសាំសុង ដែលនឹងអាច Update ប្រព័ន្ធប្រតិបត្ដិការ Android10  ។ យើងមិនទាន់ច្បាស់នៅឡើយទេថា ប្រភពនេះ វាជាការពិត ឬអត់ ប៉ុន្ដែវាមើលទៅមានលក្ខណៈប្រាកដនិយម។

 /

យោងតាមតារាងនេះ ទូរសព្ទសាំសុងស៊េរី ២០១៩ ច្រើនជាងគេ ដែលនឹងអាចដំឡើងប្រព័ន្ធប្រតិបត្ដិការ Android ចុងក្រោយនោះ រួមទាំងម៉ូដែលស៊េរីទាប ម៉ូដែលស៊េរីកណ្ដាល និងស៊េរី A ។  ស៊េរី Galaxy S9 និង Galaxy Note9 ក៏មានវត្ដមាននៅក្នុងតារាងនោះផងដែរ ប៉ុន្ដែអំបូរ S8 និង Note8 ពុំលេចមុខឡើយ នៅក្នុងតារាងនេះ។

/

ប៉ុន្ដែគួរឱ្យស្ដាយ តារាងនោះ ពុំបានបញ្ជាក់ពីកាលបរិច្ឆេទនៃការចេញប្រព័ន្ធប្រតិបត្ដិការនេះទេ  ហើយយើងក៏មិនទាន់បានឃើញរបាយការណ៍ផ្លូវការណាមួយរបស់ក្រុមហ៊ុនសាំសុងស្ដីពីបញ្ហានេះដែរ ។ តាមធម្មតា ទូរសព្ទស៊េរីថ្មី នឹងជាអាទិភាពមួយសម្រាប់ក្រុមអ្នកអភិវឌ្ឍ(Developer) របស់ក្រុមហ៊ុនសាំសុង ប៉ុន្ដែយើងសង្ឃឹមថា យើងនឹងមិនរង់ចាំយូរពេកនោះទេសម្រាប់ការ Update លើស៊េរី Galaxy M និងស៊េរី Galaxy A ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ gsmarena