កាលពីយប់កន្លងទៅ Samsung បានផ្ញើលិខិតអញ្ជើញទៅកាន់អ្នកសារព័ត៌មាន សម្រាប់ព្រឹត្តិការណ៍ឧទ្ទេសនាមស្មាតហ្វូន Galaxy A 2017 នៅម៉ាឡេស៊ី នៅថ្ងៃទី ៥មករាខាងមុខ ចំណែកថ្ងៃនេះ បណ្ដារូបភាពផ្លូវការរបស់ Galaxy A3 2017 និង Galaxy A5 2017 ក៏បានបង្ហាញខ្លួន។

/

Samsung Galaxy S7

បណ្ដារូបភាពនេះ ត្រូវបានគេចុះផ្សាយនៅលើគេហទំព័រ Sammobile ដែលស្និទ្ធនឹង Samsung ។ ប៉ុន្តែ ក្នុងបណ្ដារូបភាពនេះ គេឃើញមានតែ Galaxy A3 2017 និង Galaxy A5 2017 ចំណែក Galaxy A7 2017 នៅមិនទាន់បង្ហាញខ្លួនក្នុងរូបភាពណាមួយនៅឡើយ។

/

ជាមួយនឹងរូបភាពទាំងនេះ អ្នកនឹងអាចឃើញថា Samsung បានផ្លាស់ប្ដូររូបរាងខ្លះនៅលើស្មាតហ្វូនថ្មីរបស់ខ្លួន បើធៀបនឹងកំណែមុនៗ ហើយផ្នែកខ្លះ មានរូបរាងប្រហាក់ប្រហែលនឹង Galaxy S7។ នោះគឺស៊ុមទូរស័ព្ទធ្វើអំពីលោហធាតុ ផ្នែកខាងក្រោយធ្វើអំពីកញ្ចក់កោង ខណៈដែលខាងមុខធ្វើអំពី bezel ដ៏ស្រស់ស្អាត។ បណ្ដាកំណែ Galaxy A 2017 ក៏មាន៤ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ខ្មៅ ពណ៌ផ្កាយឈូក ពណ៌មាស និងពណ៌ខៀវ។

/

តាមការសន្និដ្ឋាន Galaxy A3 2017 នឹងបំពាក់ឈីប Exynos 7870, RAM 2 GB, ROM 16 GB រួមនឹងកាមេរ៉ាមុខក្រោយ 8/13 MP។ ស្មាតហ្វូននេះ មានអេក្រង់ 4.7 inch HD និងប្រព័ន្ធ LTE, NFC និង Bluetooth 4.1។

/

Galaxy A5 2017 ប្រើឈីប Exynos 7880, RAM 3 GB, ROM 32 GB ជាមួយនឹងអេក្រង់ 5.2 inch Full HD។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខក្រោយ 16 MP ដូចគ្នា និងមានប្រព័ន្ធ LTE, NFC និង Bluetooth 4.1។

/

/

តាមការសន្និដ្ឋាន ស្មាតហ្វូនទាំងពីរកំណែខាងលើ នឹងបំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក ហើយតម្លៃរបស់វាក៏នឹងដូចទៅនឹងកំណែជំនាន់មុន។ អ្វីៗទាំងអស់នឹងបានច្បាស់ នៅក្នុងថ្ងៃទី ៥មករាខាងមុខ សូមរង់ចាំតាមដានទាំងអស់គ្នា៕

ប្រែសម្រួល ៖ តារាប្រភព ៖ phonearena