ក្រុមហ៊ុនSamsung ទើបតែបើកបង្ហាញនូវត្រកូលក្រោយរបស់ បងប្អូនត្រកូលS នោះគឺ Galaxy S8

និង Galaxy S8 Plus ក្នុងព្រឹត្តិការណ៍របស់ខ្លូន នៅទីក្រុងNew York កាលពីយប់មិញនេះ។

 

Samsung Galaxy S8 ត្រូវបានរចនាផ្នែកខាងមុខ បំពាក់ដោយអេក្រង់កោង 2K 5.8អ៊ីញ

Super AMOLED ស្រោបដោយ Corning Gorilla Glass 5 និងបច្ចេកវិទ្យា Edge to Edge ដែល

មើលទៅហាក់ដូចជាគ្មានគែមអញ្ចឹង​ ប៉ុន្តែពុំមាន Home ប៊ូតុន​ Back ប៊ូតុន និង Option ប៊ូតុននោះទេ។

 

ការរចនាផ្នែកខាងក្រោយ គឺស្រដៀងគ្នានិងម៉ូដែលមុនមុននោះដែរ​ ដោយស្រោបដោយកញ្ចក់

Corning Gorilla Glass តែដោយសារ Home ប៊ូតុន ត្រូវបានដកចេញពីផ្នែកខាងមុខនោះ

មុខងារស្កេនក្រយ៉ៅដៃត្រូវយកមកបំពាក់នៅផ្នែកខាងក្រោយជំនូសវិញ។

 

Galaxy S8 និង S8+ ដើរដោយប្រព័ន្ធប្រតិបត្តិការ Android Nougat 7.0 ជាមួយនិង UI Touchwiz

ជំនាន់ថ្មី ដែលធ្វើឲ្យអ្នកទទួល បានបទពិសោធន៍ ប្រើប្រាស់ កាន់តែទំនើប និងងាយស្រួល ជាងមុន។

មានមុខងារពិសេសពិសេសជាច្រើនទៀតត្រូវបានបំពាក់លើ Samsung Galaxy S8 ដូចជា Iris Scanner ,

Bixby, Samsung Connect Home,...។

 

Samsung ត្រៀមចេញលក់ S8/S8 Plus ក្នុងទីផ្សារ អន្តរជាតិ នៅថ្ងៃទី 21 ខែមេសា ខាងមុខនេះ

តម្លែប្រហែល $700-$800 និងមាន5ពណ៌ សម្រាប់ជ្រើសរើស ដូចជា ខ្មៅ, ទឹកប្រាក់, ទឹកមាស,

ទឹកសមុទ្រ និងប្រផេះ ។

ចុចទីនេះដើម្បីឆែកមើលទំហំSpecsទាំងស្រុង របស់ Samsung Galaxy S8 | S8 Plus,

 /

/

/

/

/

/

/

/

 

ប្រភព៖ Gsmarena, Androidauthority, Marques Brownlee