ចាប់ពីខែសីហាកន្លងទៅ iPad 10.5 inch ត្រូវបានគេបង្ហើបឱ្យដឹងនូវព័ត៌មានដំបូងខ្លះៗ ហើយពេលនេះ វត្តមានរបស់វាត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនដៃគូរបស់ Apple នៅតៃវ៉ាន់។

/

ទំព័រ Gsmarena បានឱ្យដឹងថា iPad 10.5 inch និង iPad Pro 12.9 inch ដែលប្រើឈីប Apple A10X នឹងត្រូវបានបង្ហាញខ្លួននៅដើមឆ្នាំ ២០១៧ ហើយការផលិតទ្រង់ទ្រាយធំនឹងត្រូវបានធ្វើឡើងចាប់ពីខែធ្នូខាងមុខ។ កំណែ iPad 10.5 inch តាមគម្រោងនឹងត្រូវបានលក់ចេញ ២លានគ្រឿងក្នុងត្រីមាសទីមួយឆ្នាំ ២០១៧ និងអាចឡើងដល់ ៥ទៅ៦លានគ្រឿង សម្រាប់ឆ្នាំ ២០១៧ទាំងមូល។

iPad 10.5 inch ត្រូវបានគេយល់ថាមានទំហំសមល្មមបំផុត ព្រោះកំណែ 9.7 inch វាតូចពេក ខណៈដែល iPad Pro 12.9 inch មានតម្លៃសែនខ្ពស់សម្រាប់មនុស្សមួយចំនួន។

ក្រៅពីនេះ ប្រភពព័ត៌មានក៏បានបង្ហើបឱ្យដឹងថា iPad 9.7 inch ក៏នឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ ២០១៧ ប៉ុន្តែ វានឹងមានគ្រឿងម៉ាស៊ីនលំដាប់ទាបជាង iPad 10.5 inch និង 12.9 inch។ កំណែ iPad 9.7 inch ដំណើរការដោយ Apple A9X ក៏នឹងមានតម្លៃទាប ដើម្បីអាចប្រកួតប្រជែកបានជាមួយនឹងបណ្ដាថេប្លែត Android ដទៃ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Gsmarena