វិធីសាស្ដ្រ និងការណែនាំមួយចំនួន សម្រាប់ទប់ស្កាត់ និងកំចាត់មេរោគ នៅក្នុងកុំព្យូទ័រ Window ដើម្បីការពារសុវត្ថិភាពទិន្នន័យ និងប្រព័ន្ធកុំព្យូទ័រ។បើទោះជាចង់ ឬមិនចង់ អ្នកក៏ត្រូវមានចំណេះដឹងមូលដ្ឋានសម្រាប់ការពារ និងទប់ស្កាត់ ហានិភ័យពីមេរោគ នៅលើ Windows ។ ប្រសិន Windows ឆ្លងវីរូស វានឹងធ្វើឱ្យកុំព្យូទ័ររបស់អ្នក យឺត ហើយសបវ៉ែរ និងទិន្នន័យសំខាន់ៗ អាចនឹងត្រូវបំផ្លាញ ដោយមេរោគ។ដើម្បីការពារបញ្ហាឆ្លងមេរោគចូលកុំព្យូទ័រ នៅពេលអ្នកចូលទៅគេហទំព័រ ឬទាញយកទិន្នន័យណាមួយពីអ៊ីនធឺរណិត អ្នកត្រូវតែមានការប្រុងប្រយ័ត្ន។ ប្រសិនសង្ស័យថា ម៉ាស៊ីន មានមេរោគ ពេលនោះ អ្នកត្រូវដោះស្រាយតាមវិធីខាងក្រោម។

ប្រើប្រាស់ System Restore

/

System Restore គឺជាមុខងារមានប្រយោជន៍មួយ នៅលើ Windows ជួយឱ្យអ្នកប្រើប្រាស់ ជួសជុល Windows ឡើងវិញ។ ដើម្បីប្រើវិធីនេះ អ្នកត្រូវចូលទៅកាន់ Control Panel > Recovery > Open System Restore ពេលនោះ ប្រអប់កម្មវិធី System Restore នឹងបង្ហាញខ្លួន។

អ្នកត្រូវជ្រើសរើសពេលវេលាកំណត់ណាមួយមុននេះ ហើយចុច និងធ្វើតាមការណែនាំ ដើម្បីជួសជុលប្រព័ន្ធឡើងវិញ ពីកាលបរិច្ឆេទដែលបានជ្រើសរើស។

ទប់ស្កាត់សកម្មភាពរបស់មេរោគ

/

ប្រសិនប្រើប្រាស់ System Restore ហើយ កុំព្យូទ័រ នៅតែដំណើរការមិនបានល្អដូចមុន ពេលនោះ អ្នកត្រូវធ្វើការទប់ស្កាត់សកម្មភាពរបស់មេរោគ ដោយឧបករណ៍ Rkill ដែលជាកម្មវិធីមិនគិតថ្លៃរបស់ Bleeping Computer ។ Rkill មានតួនាទី ស្កេន និងទប់ស្កាត់សកម្មភាពរបស់មេរោគ ហើយអ្នកគ្រាន់តែទាញយកកម្មវិធីនេះ និងដំណើរការវា ដោយមិនចាំបានកែប្រែអ្វីទាំងអស់។

មេរោគមួយចំនួន អាចមានលទ្ធភាពគេចចេញពីការស្វែងរករបស់ Rkill ដូច្នេះ ល្អបំផុត អ្នកគួរប្ដូរឈ្មោះ ពី Rkill ទៅជា “iexplore” ដើម្បីបង្វែងដានមេរោគ ធ្វើឱ្យវាគិតថា អ្នកកំពុងដំណើរការ ប្រៅសឺរ Internet Explorer ។

កំទេចមេរោគ

/

បន្ទាប់ពីបានប្រើទប់ស្កាត់សកម្មភាពមេរោគ ដោយកម្មវិធី Rkill អ្នកគួរទាញយក TDSSKiller ជាកម្មវិធីមិនគិតថ្លៃ របស់ Kaspersky ដើម្បីស្កេន និងកំទេចមេរោគទាំងស្រុង។

ក្រោយពីបានទាញយក ចូរដំណើរការ TDSSKiller ពី EXE ដោយមិនចាំបាច់ដំឡើងក្នុងម៉ាស៊ីន ហើយចាប់ផ្ដើមដំណើរការស្កេន និងកំចាត់មេរោគ។

កំចាត់មេរោគសំណល់

/

ក្រោយពីស្កេន និងកំចាត់មេរោគ ដោយ TDSSKiller ចូរដំណើរការ កម្មវិធី Rkill ម្ដងទៀត ដើម្បីពិនិត្យ រកមេរោគឡើងវិញ។ បន្ទាប់មក ចូរទាញយក និងដំណើរការឧបករណ៍ Dr. Web CureIt! ដើម្បីធ្វើការស្កេនរកបណ្ដាសបវ៉ែរអាក្រក់, trojan និងបណ្ដា spyware ដែលសល់ពីមេរោគ។

នៅពេលធ្វើបានសម្រេចនូវកិច្ចការខាងលើ ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ពេលនេះ ពិតជាស្អាតស្អំ មិនមានមេរោគ។

បង្ការមេរោគ

/

ប្រសិនមិនចង់ប្រើកម្មវិធីការពារមេរោគដែលមានតម្លៃថ្លៃ អ្នកក៏អាចប្រើបណ្ដា antivirus ឥតគិតថ្លៃ ដូចជា như Avast Free Antivirus ឬ AVG Free Antivirus ឬក៏ AdwCleaner ដើម្បីបំបាត់សបវ៉ែរឃោសនាពាណិជ្ជកម្ម និងប្រើប្រាស់ Malwarebytes ដើម្បីស្វែងរក បណ្ដាសបវ៉ែរ “ក្បាលរឹង” ដែលអ្នកសង្ស័យថា វាស្ថិតក្នុង Windows របស់អ្នក។

បន្ទាប់មកទៀត អ្នកគួរដំឡើងបន្ថែមនូវជញ្ជាំងភ្លើង ដូចជា Comodo Firewall ជាដើម សម្រាប់ Windows ដើម្បីជៀសវៀងពីការវាយលុកតាមអ៊ីនធឺរណិត។

/

ជាចុងក្រោយ អ្នកគួរធ្វើការចម្លង Windows ដោយប្រើ System Restore ឬចម្លង “ជាកញ្ចប់” ដោយ OneKey Ghost ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Gen/Microsoft