ជំនួសឱ្យការបង្ហាញនូវមុខងារថ្មីបំផុតនៅលើ Windows 10 ក្រុមហ៊ុន  Microsoft បែរជាធ្វើឱ្យ​មានការភ្ញាក់ផ្អើលដោយការឧទ្ទេសនាមវ៉ែនតា HoloLens ។

/

ព្រឹត្តិការណ៍ “Windows 10 : the next chapter” បានធ្វើឱ្យព័ត៌មានចចាមអារ៉ាមជាច្រើន ក្លាយជាការពិត ក្នុងនោះ Microsoft ថែមទាំងបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាបន្តបន្ទាប់ នៅពេលបង្ហាញអំពីវ៉ែនតា 3D (Virtual Reality Headset) ដែលមានឈ្មោះថា  HoloLens។ នេះគឺជារបកគំហើញដែលមានលក្ខណៈថ្មីបំផុតរបស់ Microsoft ក្នុងវិស័យស្រមោល ដែលកំពុងត្រូវបានគេអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ។

/

HoloLens ដំណើរការដោយ  Windows Holographic និងមានលក្ខណៈស៊ីសង្វាក់គ្នានឹងប្រព័ន្ធប្រតិបត្តិ Windows 10។ ផលិតផលនេះ ត្រូវបានគេឧទ្ទេសនាមថា ជាឧបករណ៍បញ្ចាំងរូបភាព 3D ទំនើបចុងក្រោយបង្អស់របស់ពិភពលោក ហើយវាជួយឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធកាន់តែច្រើន អំពីរូបភាព និងសកម្មភាពស្រមោលពិត។វ៉ែនតា HoloLens របស់ Microsoft មានភាពអស្ចារ្យជាង បើធៀបនឹងគូប្រកួតចំនួនពីរ ដែលបានបញ្ចេញឧបករណ៍ស្រដៀងគ្នានេះ នោះគឺ Google Cardboard និង Oculus Rift សូម្បីតែសមត្ថភាពលេងហ្គេម និងប្រព័ន្ធមើលដឹងអំពីចលនារបស់មនុស្ស។

/

វ៉ែនតា​ឆ្លាត​វៃ​ HoloLens របស់ Microsoft

បើទោះជាមិនត្រូវបានតភ្ជាប់ជាមួយនឹងកុំព្យូទ័រ ប៉ុន្ដែ HoloLens នៅតែអាចឆ្លើយតបទៅនឹងការបង្ហាញរូបភាពពិត ដោយការបំពាក់ CPU , graphics core និង Microprocessor ដោយឡែករបស់វា ជួយឱ្យអ្នកប្រើប្រាស់ អាចប៉ះពាល់ បញ្ជាទៅលើស្រមោលពិត ដោយមិនមានបញ្ហា។ Microsoft ជឿជាក់ថា ឧបករណ៍ HoloLens នឹងក្លាយជាជំនួយការដ៏សំខាន់របស់អ្នកវិទ្យាសាស្ដ្រ វេជ្ជបណ្ឌិត រួមនឹងអវកាសចរ នាពេលអនាគត៕

វីដេអូ បង្ហាញ​អំពី​ដំណើរការ​ដ៏​អស្ចារ្យ​របស់វ៉ែនតា HoloLens ៖

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Theverge/Youtube