យល់ដឹង៖ ជាការពិតណាស់ ការលែង ឬហាត់កីឡា គឺមិនត្រឹមតែធ្វើអោយអ្នក ទទួលបានរាងកាយមុំាមួន និងសុខភាពស្រស់ថ្លាប៉ុណ្ណោះទេ តែវាថែមទាំងអាចអោយលោកអ្នក មានការទាក់ទាញ និងពេញចិត្ដពីមនុស្សស្រីទៀផង ជាពិសេសនោះ គឺដៃគួស្នេហារបស់អ្នកផ្ទាល់តែម្ដង។ មិត្ដស្រីរបស់អ្នកនឹងអាចវាយតម្លៃអ្នកថា អ្នកជាមនុស្សដែលចូលចិត្ដហាត់ប្រាណ ដើម្បីទទូលបានសុខភាពល្អ ជាមនុស្សដែលស្រឡាញ់ខ្លួន និងមានអនាម័យផងដែរ។ កីឡា ៣ប្រភេទខាងក្រោមនេះ គឺជាកីឡាដែលគេអាចចាត់ទុកថា មានមនុស្សស្រីៗជាច្រើននាក់ដែលនិយមចង់បាន និងចូលចិត្ដ។

. ជិះស្គីលើបន្ទះក្ដារ

width=457

ជិះស្គីលើបន្ទះក្ដារ គឺជាប្រភេទកីឡាមួយ ដែលមានលក្ខណៈពេញនិយមគួរសមដែរ សម្រាប់ប្រជាជននៅតំបន់អឺរ៉ុប។ កីឡានេះ មើលទៅមានកាលំបាកហាត់ និងប្រកបដោយគ្រោះថ្នាក់ដែរ បើសិនជាយើង ដែលមិនសូវមានភាពស្ទាត់ជំនាញ។ ដោយសារមានលក្ខណៈលំបាកនេះ​ហើយ ទើបបុរសណា ដែលចេះជិះស្គីនេះ ទើបនារីៗចូលចិត្ដ។

. កីឡាជិះកង់ប្រណំាងwidth=457

បន្ទាប់ពីការប្រណាំងកង់នៅលើទីលានរូច អ្នកអាចយកកង់របស់អ្នក ទៅជិះកំសាន្ដលេងជាមួយមិត្ដស្រីរបស់អ្នក ក្នុងថ្ងៃឈប់សម្រាកផងដែរ។​ ការជិះកង់ដើរកំសាន្ដ ទៅកន្លែងឆ្ងាយៗ ដែលមានទេសភាពល្អៗ គឺវាផ្ដល់ភាពរ៉ូមែនទិកណាស់​សម្រាប់អ្នក និងគូរស្នេហ៍របស់អ្នក។ សកម្មភាពបែបនេះ គឺកាន់តែធ្វើអោយគូរស្នេហ៍របស់អ្នក យល់ចិត្ដអ្នកកាន់តែច្បាស់ ថាអ្នកជាមនុស្សចេះផ្ដល់ភាពសប្បាយរីករាយ និងមានសុខភាពល្អ ដោយាសារកីឡាផងដែរ។

. កីឡា BMX width=457

BMX ជប្រភេទកីឡាដែលមានការពេញនិយម និងចាប់អារម្មណ៍ ពីសំណាក់នារីៗផងដែរ។ កីឡានេះ ក៏មាននារីៗចូលចិត្ដលែងផងដែរ។ ពេលគេលេងកីឡានេះ កីឡាករទាំងអស់ត្រូវពាក់មួកសុវត្ថិភាព (Helmet) ដូចការលេងកីឡា Quasimodo អញ្ចឹងដែរ។

ដោយ៖ នារីប្រភព៖ mademan