បន្ទាប់ពីបង្ហាញណែនាំ Miix ដំបូងនៅព្រឹត្តិការណ៍ Computex 2013 ថ្ងៃនេះ Lenovo ក៏បានបង្ហាញខ្លួន Miix 2  ដែលជា Tablet 8 ប្រើ Windows 8.1។ ខុសប្លែកពី Miix, Tablet Miix 2 ​មានរូបរាងស្រាល ស្តើងជាង បណ្តាគែមជ្រុងៗ មានរាងមូលៗ សំបកផ្នែកខាងក្រោយហាក់ដូចជាធ្វើពីអាលុយមីញ៉ូម ហើយបើតាម Lenovo សំបកខាងក្រោយនេះ គឺអាចដោះបាន។ ក្រៅពី Miix 2 ក៏មានSupportប៊ិច Stylus ផងដែរ។

បើនិយាយពី Hardware វិញ Lenovo បានឲ្យដឹងថា Miix 2 នឹងបំពាក់នូវអេក្រង់ទំហំ 8 inch, កំរិតពន្លឺ 1280 x 800, ប្រើប្រាស់ chip Intel Atom Bay Trail, Quad Core, RAM 2GB។ ក្នុងនោះ Miix 2 នៅថែមទាំងបានបំពាក់កាមេរ៉ាក្រោយទំហំ 5MP, កាមេរ៉ាមុខ 2MP និងមានមេម៉ូរីក្នុងពីរ សម្រាប់ជ្រើសរើស គឺ 32GB និង 64GB។ តាមប្រភពបានឲ្យដឹងថា Miix 2 នឹងធ្វើការដាក់លក់នៅចុងខែ តុលា នេះ ដោយមានភ្ជាប់មកជាមួយនូវ Microsoft Office Home & Student 2013។ រីតំលៃលក់គឺ ២៩៩ ដុល្លារសម្រាប់ម៉ូដែល 32GB និង ៣៤៩ ដុល្លារ សម្រាប់ម៉ូដែល 64GB ។ បើសិនជាអ្នកចូលចិត្ត ប្រើប៊ិចstylus និងសំបក cover ការពារ គឺត្រូវថែមប្រាក់ចំនួន ២០ ដុល្លារ។

រូបសណ្ឋាន Hardware មូលដ្ឋាន របស់ Lenovo Miix 2 :

  • អេក្រង់ទំហំ 8 inch, កំរិតពន្លឺ 1280 x 800;
  • CPU Intel Atom Bay Trail, Quad Core;
  • GPU: Intel HD Graphics Gen 7;
  • RAM 2GB;
  • Camera ក្រោយ 5MP, camera មុខ 2MP;
  • ប្រព័ន្ធប្រតិបត្តិការ: Windows 8.1;
  • កម្រាស់ 8.35mm;
  • ទម្ងន់: 350g

 

/

/

/

/

/

/

ប្រែសម្រួល៖ សិលាប្រភព៖ Tinhte