កំពូលផលិតផល Android ឆ្នាំ២០១៧ ដែលធ្លាប់ត្រូវបានគេឲ្យដឹងថា នឹងបង្ហាញខ្លួននៅជិតចុងខែកុម្ភៈ ឆ្នាំក្រោយ។ ប៉ុន្តែតាមព័ត៌មានថ្មីបំផុត បានឲ្យដឹងថា ម៉ូដែលនេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នៅទីក្រុងញូយ៉ក ក្នុងខែមេសា ឆ្នាំ២០១៧។
តាមប្រភពពី Naver គំរូស្មាតហ្វូនស៊េរីខ្ពស់ Galaxy S8 នឹងពន្យារពេលបង្ហាញខ្លួនដល់ខែមេសា ឆ្នាំ២០១៧។ ម៉ូដែលនេះនឹងត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ន ដូចជា អេក្រង់កោងគែមសងខាង កាមេរ៉ាភ្លោះ និងសេនស័រស្គែនប្រស្រីភ្នែក ជាដើម។
Galaxy S8 នឹងបង្ហាញខ្លួនយូរជាងរាល់ឆ្នាំ ដោយសារការមានបញ្ហារបស់ Galaxy Note 7 (រូបភាព៖ Trusted Review)
ហេតុផលនៃការពន្យារពេលនេះ ត្រូវបានគេឲ្យដឹងថា វាបណ្តាលមកពីរឿងហេតុ Galaxy Note 7 ដែលជួបបញ្ហាផ្ទុះឆេះ។ ដើម្បីការកើតឡើងនូវបញ្ហាច្រំដែល Samsung ចង់ធ្វើឲ្យមានការប្រាកដប្រជា ជាមួយGalaxy S8 របស់ពួកគេ ជាមួយនឹងការរចនាម៉ូតដ៏អស្ចារ្យគ្រប់ផ្នែកទាំងអស់ និងដាច់ខាតត្រូវតែមានសុវត្ថិភាព មុននឹងធ្វើការបង្ហាញណែនាំដល់អ្នកប្រើប្រាស់។ ទាល់តែដូច្នេះ ទើបពួកគេអាចយកបានមកវិញនូវការទុកចិត្តជឿជាក់ ពីសំណាក់អ្នកប្រើប្រាស់។
ទន្ទឹមនឹងនោះ Galaxy S8 ត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្ពស់ជាង Galaxy S7 ពី១៥% ដល់ ២០% ដោយសារតែ ថ្លៃចំណាយលើវត្ថុធាតុដើមមានការកើនឡើង។ នេះបើយោងតាមការវិភាគពីសារព័ត៌មានកូរ៉េខាងត្បូង ChoiceNews៕
ប្រែសម្រួល៖ មង្គល ប្រភព៖ Naver, ChoiceNews, Zing