បើតាមរយះវីដេអូ Render នៃការរចនាម៉ូតរបស់ LG G6 ដែលទើបតែលេចចេញចចាមអារ៉ាមមក នេះ បានឃើញថា ស្មាតហ្វូននេះមានរចនាម៉ូតមិនអាចដោះថ្មបាន ជំនួសឲ្យទម្រង់ Module ដែល អាចដកដាក់ប្តូរថ្មនៅផ្នែកខាងក្រោម មាននៅលើ G5 បច្ចុប្បន្ននេះ។ រីឯចង្កោមកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយវិញ ត្រូវបានរចនាម៉ូតរាបស្មើ មិនលយចេញមកក្រៅទេ ហើយតួនៃស្មាតហ្វូនទាំងមូលមានរាងជ្រុងៗ និងរឹងមាំជាងមុន បើធៀបនឹង LG G5។
និយាយរួម គំរូ Render នេះ កាន់តែពង្រឹងឲ្យកាន់តែច្បាស់ បន្ថែមទៅលើព័ត៌មានចចាមអារ៉ាមកាលពីពេលមុន ដែលបានឲ្យដឹងថា G6 នឹងមិនមានអ្វីខុសប្លែកច្រើនជាមួយនឹង G5 ស្តីពីរូបរាងខាងក្រៅនោះទេ។ ប៉ុន្តែជាក់ស្តែង បើយើងសង្កេតលំអិតទៅ ការរចនាម៉ូតរបស់ G6 មានគែមលោហៈព័ទ្ធជុំវិញរឹងមាំជាងមុន ផ្ទៃលោហៈនៅផ្នែកខាងក្រោយ មានភាពភ្លឺរលោងជាងមុន ដែលធ្វើឲ្យ LG G6 មានភាពស្អាតទាក់ទាញច្រើនជាងមុន។
LG G6 អាចនឹងប្រើប្រាស់រន្ធតំណភ្ជាប់ប្រភេទ USB-C រីឯរន្ធ Jack ដោតកាសស្តាប់តន្ត្រី នៅតែរក្សាទុកដដែល និងមានទីតាំងនៅផ្នែកខាងលើនៃស្មាតហ្វូន៕
ប្រែសម្រួល៖ មង្គល ប្រភព៖ Androidcentral, tinhte