តាមរយះតារាងស្ថិតិថ្មីមួយរបស់ Flurry Analytics បានបង្ហាញឲ្យឃើញថា មានស្មាតហ្វូនដល់ទៅ ៤៤% ដែលត្រូវបាន​បើកដំណើរការថ្មី ក្នុងរដូវកាលបុណ្យគ្រីសស្មាស់ (គិតចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែធ្នូ) ត្រូវបានលក់​ដោយក្រុមហ៊ុន Apple។ ក្នុងនោះ គូប្រកួតប្រជែងដ៏ខ្លាំងរបស់ Apple គឺក្រុមហ៊ុន Samsung ដណ្តើមបានតែ ២១% ប៉ុណ្ណោះក្នុងតារាងស្ថិតិនេះ។

/

Huawei និង​ LG ស្ថិតនៅលេខរៀងបន្តបន្ទាប់គ្នា ជាមួយនឹងអត្រា ៣% និង ២%។ Flurry ក៏បានកត់​សម្គាល់បន្ថែមឲ្យដឹងផងដែរថា រឿងនេះហាក់ដូចជាប្លែកបន្តិចព្រោះ នៅក្នុង Top 35 នៃស្មាតហ្វូន​ដែលបានដាក់ចេញមក នៅក្នុងតារាងស្ថិតិនោះ Apple និង Samsung មានផលិតរបស់ខ្លួនតែមួយ​ប៉ុណ្ណោះ៕

 

ប្រែសម្រួល៖ មង្គល ប្រភព៖ PhoneArena, Genk