នៅក្នុងផ្ទះជួលមួយនៅក្រុង Anand ត្រូវបានគេស្គាល់ថា ជា “ទីប្រជុំទឹកដោះ” របស់រដ្ឋ Gujarat នៅចុងបស្ចិមរបស់ឥណ្ឌា មានស្ដ្រីចំនួន ៥០នាក់ កំពុងពពោះជំនួសអ្នកដទៃ ដោយម្នាក់ៗ ទទួលបានប្រាក់ ៨ពាន់ដុល្លារអាមេរិក សម្រាប់ការពពោះមួយលើក។Madhu Makwan ស្នើឱ្យអ្នកយកព័ត៌មាន បកប្រែលិខិតមួយ ទៅជាភាសាអង់គ្លេស ដែលអ្នកស្រីទទួលបានពីប្ដីប្រពន្ធជនជាតិកាណាដា មួយគូ។ អ្នកស្រីទើបតែបានឆ្លងកាត់ការពពោះជំនួស រយៈពេល ៩ខែ ដើម្បីបង្កើតកូនប្រុសម្នាក់ ដល់គ្រួសារនោះ។ លិខិតនោះ សរសេរថា ៖ “មិនមានការលះបង់ និងជំនួយពីបងស្រី យើងខ្ញុំមិនអាចក្លាយជាគ្រួសារដែលមានន័យ។ សូមបងស្រីចាំថា យើងខ្ញុំនឹងនិយាយប្រាប់កូនអំពីអ្នកបង និងភាពពិសេសរបស់បងស្រីចំពោះយើងខ្ញុំ។ យើងខ្ញុំនឹងមិនបំភ្លេចអ្នកបង ហើយអ្នកបងតែងស្ថិតនៅក្នុងបេះដូងយើងខ្ញុំជានិច្ច។
Madhu Makwan បានបង្កើតកូនម្នាក់ កាលពីមុននេះ ប្រហែលពីរសប្ដាហ៍។ អ្នកស្រី Makwan ឱ្យដឹងថា ៖ “ខ្ញុំពិតជាមិនសប្បាយចិត្តសោះ ខ្ញុំបានពពោះវា ៩ខែ ប៉ុន្ដែ គេនោះត្រូវការកូន ចំណែកខ្ញុំត្រូវការប្រាក់។ ការស៊ីឈ្នួលពពោះឱ្យអ្នកដទៃ នៅឥណ្ឌា ដោយសារតែការសុំច្បាប់ មានលក្ខណៈងាយស្រួល ដូច្នេះតម្លៃរបស់វាក៏សមរម្យ។ ប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងពិភពលោក លំដាប់លេខពីរនេះ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចបំផុតដែលបានអនុញ្ញាតឱ្យមានការប្រាក់ដោយស៊ីឈ្នួលពពោះ។នៅក្នុងផ្ទះជួលមួយនៅក្រុង Anand ត្រូវបានគេស្គាល់ថា ជា “ទីប្រជុំទឹកដោះ” របស់រដ្ឋ Gujarat នៅចុងបស្ចិមរបស់ឥណ្ឌា មានស្ដ្រីចំនួន ៥០នាក់ កំពុងពពោះជំនួសអ្នកដទៃ ដោយម្នាក់ៗ ទទួលបានប្រាក់ ៨ពាន់ដុល្លារអាមេរិក សម្រាប់ការពរពោះមួយលើក។ ស្ដ្រីម្នាក់ឈ្មោះ Manjula បង្ហើបឱ្យដឹងថា ៖ “សម្រាប់មនុស្សមិនធ្លាប់បានឃើញប្រាក់ច្រើនដូចខ្ញុំ វាគឺជាចំនួនទឹកប្រាក់ក្នុងសុបិន។នេះគឺជាលើកទីពីរហើយ ដែល Manjula អាយុ ៣០ឆ្នាំ បានបង្កើតកូនប្រុសមួយ ស្រីពីរ ជំនួសឱ្យអ្នកដទៃ ដើម្បីប្រាក់។ មុនពេលមកធ្វើជាស្ដ្រីស៊ីឈ្នួលពពោះ អ្នកស្រី និងស្វាមីធ្វើការរកប្រាក់បានត្រឹមតែ ២ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។ អ្នកស្រីថ្លែងថា ៖ “កាលពីពេលពពោះដំបូង យើងធ្វើផ្ទះបានមួយខ្នង ចំណែកលើកនេះ ខ្ញុំនឹងយកប្រាក់នោះមកទុកឱ្យកូនបានរៀននឹងគេ និងអាចរកបានប្ដីល្អ” ។
ក្រុមគ្រូពេទ្យឯកទេស បានប្រែក្លាយឥណ្ឌា ទៅជាឋានសួគ៌សម្រាប់ប្ដីប្រពន្ធដែលចង់រកស្ដ្រីណាម្នាក់ ឱ្យជួយពពោះជំនួស។ នៅក្នុងផ្ទះជួលខាងលើ ក្រុមស្ដ្រីរបរស៊ីឈ្នួលពពោះ ត្រូវបានថែទាំដោយគ្រូពេទ្យ Nayana Patel ដោយអ្នកស្រីបានចាប់ផ្ដើមបង្កើតសេវាកម្មនេះ តាំងពីឆ្នាំ ២០០៣ បន្ទាប់ពីអ្នកស្រីបានជួយឱ្យអ្នកម្ដាយម្នាក់ពពោះជំនួសកូនស្រី ដែលក្រោយមកបានចៅភ្លោះ។អ្នកស្រីវេជ្ជបណ្ឌិត Nayana Patel ថ្លែងថា ៖ “ខ្ញុំបើកសេវាកម្មនេះ ព្រោះថា មិនមែនអ្នកណាក៏មានសំណាងនឹងមានអ្នកម្ដាយ បងស្រី ឬមិត្តល្អ ដែលត្រៀមខ្លួនជួយពពោះឱ្យពួកគេ។ តាំងពីឆ្នាំ ២០០៤ មកនេះ មជ្ឈមណ្ឌលរបស់ Nayana Patel បានបង្កើតកូនចំនួន ៧០០នាក់ ឱ្យប្ដីប្រពន្ធ ចំនួន ៥៨០គូ ។
បច្ចុប្បន្ន ឥណ្ឌា បានកំណាត់ថា គូស្វាមី ភរិយា ដែលមានភេទដូចគ្នា និងអ្នកនៅលីវ មិនមានសិទ្ធិនឹងជួលឱ្យគេពពោះជំនួសនោះទេ។ សកម្មជនសិទ្ធិមនុស្សជាច្រើន ដូចជាអ្នកស្រី Ranjana Kumari នៃមណ្ឌលស្រាវជ្រាវសង្គមនៅក្រុង New Delhi បានចាត់ទុកថា បណ្ដាមជ្ឈមណ្ឌលផ្ដល់សេវាកម្មពពោះជំនួស គឺជាកន្លែងរំលោភសិទ្ធិស្ដ្រី។បើទោះជា នៅក្នុងបទសម្ភាសនៅលើទំព័រ CNN អ្នកស៊ីឈ្នួលពពោះនិយាយថា ពួកគេទទួលបាន ៨.០០០ ដុល្លារសម្រាប់ការបង្កើតកូនម្នាក់ ប៉ុន្ដែ អ្នកស្រី Kumari ថ្លែងថា តាមការស្រាវជ្រាវរបស់ក្រុមអ្នកស្រី បង្ហាញថា ស្ដ្រីទាំងនោះ ទទួលបានត្រឹមតែ ៨០០ដុល្លារប៉ុណ្ណោះ ទឹកប្រាក់ក្រៅពីនេះ គឺបានទៅលើ “ឈ្មួញកណ្ដាល។ការពិតយ៉ាងណានោះ គេនៅមិនទាន់បានដឹងច្បាស់ គេគ្រាន់តែបានដឹងថា ស្ដ្រីមួយចំនួន ដូចជាអ្នកស្រី Manjula និង Makwan បានសម្ដែងការអរគុណ ចំពោះម្ចាស់មជ្ឈមណ្ឌលដែលបានជួយឱ្យពួកគេរកប្រាក់ ដើម្បីផ្លាស់ប្ដូរជីវិត។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNN/CF