(​អ៊ី​ស្លា​ម៉ា​បាដ​)៖ វា​ជា​រឿង​ដ៏​មហា​សំណាង​មួយ ដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត​រហូត​ទៅ​ដល់ ៦,៦ នៃ​រង្វាស់រ៉ិ​ចទ័​រនេះ បាន​វាយប្រហារ​នៅ​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន តែ​ក៏​ជា​រឿង អ​កុសល្យ​ផងដែរ ដែល​វា​បាន​បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​១៣​នាក់​ផ្សេង​ទៀត​រងរបួស​។ នេះ​បើ​តាម​ការចេញផ្សាយ​ពី Channel News Asia នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​មេសា ឆ្នាំ​២០១៦​។​

/

​គ្រោះ​រញ្ជួយ​ដី​ខាងលើនេះ បាន​វាយប្រហារ​ខ្លាំង​នៅ​តំបន់ភ្នំ​របស់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ជាប់​ព្រំដែន ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​វា​ក៏​បាន​បង្ក​ការ​ញ័រ​រញ្ជួយ​ដល់​ប្រទេស​ចំនួន​ពីរ​ផ្សេង​ទៀត​គឺ តាជី​គី​ស្ថាន និង ឥណ្ឌា​ នេះ​បើ​តាម​ការព្យាករណ៍ របស់​ភ្នាក់ងារ​ភូមិសាស្ត្រ​អាមេរិក​។​

​ប្រជាជន​ប៉ា​គី​ស្ថាន នៅ​តំបន់​ភាគខាងត្បូង​រដ្ឋ​ធានី​អ៊ី​ស្លា​ម៉ា​បាដ បានដឹង​ពី​ការ​ញ័រ​រញ្ជួយ​នេះ​ខ្លាំងជាងគេ ហើយ​អគារ​ស្នាក់ និង​អាគារ​ពាណិជ្ជកម្ម​នានា​នៅ​តំបន់​នោះ ក៏​បាន​ទទួលរង​ការបំផ្លិចបំផ្លាញ​គួរឲ្យ​កត់សម្គាល់​ផង​ដែរ​។ ដោយឡែក​នៅ​ប្រទេស​តាជី​គី​ស្ថាន និង​ឥណ្ឌា ក៏​បាន​ទទួល​រង​ការ​ញ័រ​រញ្ជួយ​ដែរ ប៉ុន្តែ​មិន បាន​បង្កឲ្យមាន​មនុស្ស​ស្លាប់ និង​របួស​នោះ​ទេ​៕​

width=730

width=730

width=730

 

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី