អេក្រង់ Touchscreen របស់ Samsung Galaxy S III មិនមានជួបបញ្ហាអ្វីឡើយ នៅពេលដែលគេប្រើកាំបិតពិត ចុចទៅលើអេក្រង់ដើម្បីកាត់ផ្លែឈើ ក្នុងពេលលេងហ្គេម Fruit Ninja។
Fruit Ninja គឺជាហ្គេមដ៏ល្បីឈ្មោះមួយនៅលើ Smartphone។ ជំនួសការលេងដោយប្រើម្រាមដៃដូចធម្មតា មានមនុស្សម្នាក់បែរជាប្រើកូនកាំបិតចិតបន្លែពិតមួយ មកកាត់ផ្លែឈើនៅក្នុងហ្គេម Fruit Ninja នៅលើអេក្រង់របស់ Samsung Galaxy S III។ តាមដានវីដែអូខាងក្រោម អ្នកនឹងដឹងថា អេក្រង់របស់ Galaxy S III ពិតជារឹងមាំល្អ ដោយមិនមានបង្ហាញឲ្យឃើញនូវស្នាមឆ្កូត រឺខូចខាតអ្វីឡើយ។ ប៉ុន្តែជាការល្អ សូមអ្នកទាំងអស់គ្នាកុំធ្វើតំរាប់តាម ដើម្បីចៀសវាងរាល់ការខូចខាតដោយប្រការចៃដន្យណាមួយ ទៅលើទូរស័ព្ទជាទីស្រលាញ់របស់អ្នក ៕
វីដេអូ យកកូនកាំបិតពិត កាត់ផ្លែឈើលើអេក្រង់ Galaxy S III ក្នុងពេលលេងហ្គេម


ដោយ៖ សិលាប្រភព៖ k14