ដូចដែលយើងបានដឹងមកហើយ Microsoft បានធ្វើការបង្ហាញជាផ្លូវការនូវ tablet ពីរស៊េរីដែលធ្វើការផលិតដោយខ្លួនឯងកាលពីពាក់កណ្តាលខែមិថុនាឆ្នាំ 2012 កន្លងទៅនេះ នោះគឺ Surface RT និង Surface Pro។
ក្នុងនោះ Surface RT ត្រូវបានបង្ហាញខ្លួន និងដាក់លក់កាលពីថ្ងៃទី 26/10 កន្លងទៅនេះ ប៉ុន្តែមកដល់ពេលនេះតំលៃ និងថ្ងៃបង្ហាញខ្លួនរបស់ tablet ប្រើ Windows 8 Pro នៅតែជាចម្ងល់ដ៏ធំមួយសំរាប់យើងទាំងអស់គ្នា។ ថ្មីៗនេះនៅលើគេហទំព័រហាងលក់រាយមួយនៅប្រទេសអាឡឺម៉ង់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការកុម្មង់ទិញមុននូវ Microsoft Surface Proបានក្នុងតំលៃ 1034 USD សំរាប់ Version 64GB និង 1162 USD សំរាប់ 128GB។ ហើយសំរាប់តំលៃនេះនៅមិនទាន់ដឹងច្បាស់មានមកជាមួយនូវឧបករណ៍ Touch Cover រឺ Type Cover រឺក៏អត់នោះទេ?
តាមប្រភពពីគេហទំព័រដដែល អ្នកប្រើប្រាស់នឹងទទួលបាន Tablet នេះក្នុងរយះពេល 3 ទៅ 4 សប្តាហ៍ទៀត។ បើទោះជាមិនទាន់ព័ត៌មានផ្លូវការណាមួយច្បាស់លាស់ ប៉ុន្តែ Microsoft នឹងបង្ហាញខ្លួន tablet Surface Pro នៅថ្ងៃខាងមុខឆាប់ៗនេះមិនខាន៕

ដោយ៖ សិលាប្រភព៖ tte