ថ្មីៗនេះ តាមប្រភពពីគេហទំព័របច្ចេកវិទ្យា GSMInsider របស់ឥណ្ឌា បានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទហ្វាំងឡង់ នឹងធ្វើការបង្ហាញណែនាំ Tablet ប្រើ Windows ដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ ថ្ងៃទី 14 ខែ ឧសភា ខាងមុខនេះ។

បច្ចុប្បន្ន នៅមិនទាន់ច្បាស់ថាគំរូ Tablet នេះនឹងប្រើ Windows RT ឬ Windows 8 ទេ ប៉ុន្តែវានឹងបំពាក់នូវអេក្រង់ទំហំ 10,1-inch កំរិតពន្លឺ 768x1.366 pixel រួមជាមួយ CPU ល្បឿន 1 GHz និង 1GB RAM។ខ្នាតប្រវែងនៃ Tablet នេះក៏បានបង្ហើបឲ្យដឹងគឺ 256,6 x 175,3 x 9,7 mm ជាមួយទម្ងន់ 676g។

/

ក្នុងពេលដែលផលិតផល Apple និង tablet Android កំពុងតែក្តោបក្តាប់ទីផ្សារ Tablet អ្នកប្រើប្រាស់នៅតែជឿជាក់ទៅលើ Nokia ថានឹងអាចនាំយក tablet Windows ចូលក្នុងទីផ្សារបានដែរ។ ព្រឹត្តិការណ៍ដែលនឹងប្រារព្ធនៅថ្ងៃទី 14 ខែឧសភា របស់ Nokia ប្រាកដជានឹងមានឥទ្ធិពលមិនតិចឡើយទៅលើ ទីផ្សារ Mobile ទូទាំងពិភពលោក៕

ដោយ៖ សិលាប្រភព៖ Zng