ទើបតែចេញប្រកាសស្តីពី ពេលវេលាក្នុងការបញ្ចេញលក់នៅខែ មិថុនា មុននេះប៉ុន្មានសប្តាហ៍ប៉ុន្តែថ្ងៃនេះ HP បានបង្កឲ្យមានការភ្ញាក់ផ្អើលដោយបញ្ចេញ Tablet Slate 7 ឲ្យអតិថិជនធ្វើការកុម្មង់ទិញ មុនកាលកំនត់។ Tablet ត្រូវបានដាក់ឲ្យកុម្មង់ទិញនៅតាមបណ្តា Website Onlineនៅអាមេរិច និងប្រគល់ជូនដល់ដៃអ្នកប្រើប្រាស់ ពីរថ្ងៃក្រោយមក។

Slate 7 គឺជាសញ្ញាណនៃការវិលត្រលប់មកវិញរបស់ HP ក្រោយពីការស្ងៀមស្ងាត់អស់រយះពេលដ៏យូរ នៅក្នុងវិស័យ Tablet។ មុននេះ ក្រុមហ៊ុនធ្លាប់បង្ហាញនូវ Tablet TouchPad 9,7 inch ជាមួយតំលៃ 499 USD ប៉ុន្តែការដួលរលំរបស់ប្រព័ន្ធប្រតិបត្តិការ webOS បានធ្វើឲ្យ HP មិនយូរមិនឆាប់ត្រូវលក់ម៉ូដែលនេះ ក្នុងតំលៃតែ 99 USD ប៉ុណ្ណោះ។

width=453

Slate 7 មានរូបសណ្ឋានមធ្យមជាមួយអេក្រង់ទំហំ 7 inch កំរិតពន្លឺ 1.024 x 600 pixel, CPU Rockchip RK3066 ល្បឿន 1,6 GHz, chip ក្រាហ្វិក ARM Cortex-A9 Dual Core, RAM 1 GB, មេម៉ូរីក្នុង 8 GB និងប្រើ Android 4.1 Jelly Bean។ ផលិតផលរបស់ HP នៅអាចបន្ថែមមេម៉ូរីក្រៅ microSD, camera មុខ និងក្រោយ មានទំហំ 3,1 megapixel ហើយក៏មាន Support Google Play ផងដែរ។

តំលៃលក់របស់ Tablet Slate 7 នេះគឺ 169 USD (តំលៃលក់នៅអាមេរិច)៕

ដោយ៖ សិលាប្រភព៖ VE