កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើ twitter.com  បានបង្ហោះនូវរូបភាពមួយចំនួន ត្រូវបានគេស្គាល់ថាជា Tablet 10-inch ដែលHTC ជិតធ្វើការដាក់បង្ហាញជាផ្លូវការ។

ក្រៅពីរូបភាពចេញ មិនមានព័ត៌មានណាមួយផ្សេងទៀតពី Tablet នេះឡើយ។ រយះពេលកន្លងមកនេះ HTC បានរក្សាភាពស្ងប់ស្ងាត់ពី Tablet Android នៅលើទីផ្សារ, ប្រហែលនេះគឺជាអាវុធដ៏សំខាន់មួយសំរាប់ពួកគេ។ បណ្តារូបភាពទាំងនេះ ត្រូវបានគេកាត់ចេញពីវីដេអូពាណិជ្ជកម្មមួយដូច្នេះវាមិនសូវច្បាស់ឡើយ។ ព័ត៌មានដែលងាយនឹងទទួលបានបំផុតនោះគឺ ឧបករណ៍មានពណ៌សនៅផ្នែកក្រោយ ហើយមិនមានអ្វីក្រៅពី logo HTC ទេ។

/

ឧបករណ៍នេះត្រូវបានគេកំនត់ថាជា  Tablet 10-inch របស់ HTC

Tablet នេះមានរាងស្តើង រចនាម៉ូដមានរាងកោងនៅគែមៗនៃឧបកណ៍។ អ្នកបង្ហាញម៉ូដក្នុងរូបភាពអាចកាន់វាដោយដៃម្ខាង ដែលនេះអាចឲ្យយើងដឹងថាវាមានទម្ងន់មិនធ្ងន់ ហើយងាយស្រួលកាន់។ IFA 2012 នឹងបើកពិធីនៅថ្ងៃស្ងែកនេះឯ Berlin ប្រទេសអាឡឺម៉ង់ ហើយពួកយើងនឹងឆាប់ទទួលបានព័ត៌មានលំអិតពីឧបករណ៍នេះ៕

/

/

/

/

/

/

 

ដោយ៖ សិលាប្រភព៖ TTE