គិតមកដល់ពេលបច្ចុប្បន្ន Nokia ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនដំបូងដែលសហការយូរអង្វែងជាមួយ Windows Phone 8។ តាមព័ត៌មានថ្មីបំផុតពីគេហទំព័រ Digitimes អាចក្រុមហ៊ុនផលិតរបស់ហ្វាំងឡង់ កំពុងរៀបចំដាក់បង្ហាញ Tablet Windows RT 10 inch ជាលើកដំបូងរបស់ខ្លួន។

តាមប្រភពព័ត៌មានខាងលើនេះ Nokia នឹងបង្ហាញខ្លួនដល់ទៅ 200.000 គ្រឿង Tablet ប្រើប្រាស់Windows RT ក្នុងពេលខាងមុខនេះ។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានជាផ្លូវការណាមួយពីផលិតផលនេះនៅឡើយទេ។ Tablet អាចនេះនឹងបំពាក់នូវ Chip Quad Core Qualcomm Snapdragon S4។ ក្រៅពីនេះ Nokia នឹងសហការជាមួយ​​ ក្រុមហ៊ុនផលិតឧបករណ៍ Compal ដើម្បីអភិវឌ្ឍ Tablet ថ្មីនេះ។

/

ការរចនាម៉ូដ Tablet ដែល Nokia ចុះឈ្មោះនៅក្រុមប្រឹក្សា Copyright

បើតាមការប៉ាន់ស្មានរបស់អ្នកជំនាញមួយចំនួន Tablet នេះនឹងបំពាក់ទាំងអស់នូវបច្ចេកវិទ្យាដែលមាននៅលើ Lumia 920 បច្ចុប្បន្នដូចជា សាកអត់ខ្សែ, អេក្រង់ PureView, Optical zoom lens រួមជាមួយនឹង City Lens ដ៏អស្ចារ្យរបស់ Nokia។ អេក្រង់នៅលើ Tablet នេះនឹងត្រូវបានផលិតឲ្យក្លាយជាអេក្រង់ដែល Smooth បំផុត ដើម្បីឲ្យអ្នកប្រើប្រាស់អាចប្រើជាមួយអ្វីក៏បាន ពេលចុចលើអេក្រង់។

បើតាមគំរោង ផលិតផលនេះនឹងត្រូវបាន Nokia បង្ហាញខ្លួននៅខែកុម្ភះ ឆ្នាំ 2013 នៅឯសន្និសិទឧបករណ៍ Mobile (MWC) ដែលនឹងប្រារព្ធឡើងនៅ Barcelona ចាប់ពីថ្ងៃទី 25 ដល់ 28 ខែកុម្ភះហើយ Tablet របស់ Nokia ក៏នឹងមានពណ៌ជាច្រើនផ្សេងគ្នាសំរាប់អតិថិជនជ្រើសរើសផងដែរ៕

គំរូ Concept Tablet 10 inch របស់ Nokia:

/

/

ដោយ៖ សិលាប្រភព៖ K14